ភ្នំពេញ៖បុរសជនជាតិ ស្វុីដែនម្នាក់បានដេកស្លាប់នៅក្នុងផ្ទះសំណាក់ ដីហ្រេ្គយ ត្រូវបានគេសង្ស័យថាខ្យល់គ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២០ ផ្លូវលេខ១១១ ផ្ទះ២០ ក្នុង សង្កាត់ បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះជាជនជាតិស្វុីដែន មានឈ្មោះ អិន ឌីរីខា អាយុ៤១ជាង មកទេសចរណ៍។
បើតាមប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុបានជនរងគ្រោះ ខាងលើបានដេកនៅក្នុងផ្ទះ សំណាក់ ដីហ្រេ្គយ កើតហេតុខាងលើលុះដល់ព្រឹកឡើងដេកយូរពេកដោយមិនឃើញងើបចុះមកក្រោយដូចរាល់ដងក៏ត្រូវម្ចាស់ផ្ទះ សំណាក់ ដីហ្រេ្គយ បានដើរទៅគោះទ្វា ដាស់តែមិនងើបសោះក៏មានការសង្ស័យទើបយកសោរមកចាក់ បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមៗនោះ ម្ចាស់ផ្ទះ សំណាក់ ដីហ្រេ្គយ ក៏បានរត់ទៅប្រាប់សន្តិសុខហើយក៏មកប្រាប់សមត្ថកិច្ចមូលដ្នានថាជនរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយ។
បើតាមនគរបាលបានបញ្ជាក់ថាពិតប្រាកដជាមានបុរស ជាជនជាតិស្វីស័ដោន ស្លាប់ ខាងលើមែនទើបចុះមកត្រួតពិនិត្យនិងសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ តាមសន្និដ្ឋានរបស់លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរត្ន័គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង(ជំងឺបេះដូង)។
សពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យរងចាំទំនាក់ទំនងទៅខាងស្ថានទូតស្វែងរកគ្រួសារតាមក្រោយទៀត ៕ ដោយ៖ ស រស្មី