អាមេរិកបញ្ជូនទាហានជាង១០០នាក់មកកាន់ប្រទេសថៃធ្វើសមយុទ្ធរួម

ចែករំលែក៖

អាមេរិក៖ទាហានអាមេរិកជាង១០០នាក់មកពីកោះហ្គាំ(Guam)និងជប៉ុនបានទៅកាន់ប្រទេសថៃនៅថ្ងៃទី៣ ខែសីហា ដើម្បីចូលរួមធ្វើសមយុទ្ធរួមក្រោមការការពារសុខភាពពីរដ្ឋាភិបាលថៃចំពោះការឆ្លងរាលដាលកូវីដ-១៩។
សារព័ត៌មាន Bangkok Post នៅថ្ងៃទី៤ ខែសីហាបានដកស្រង់សម្តីឧត្តមសេនីយ៍ Nathapon Srisawat ទីប្រឹក្សាកម្លាំងរាជវាំងថៃ RTA ដែលបានបញ្ជាក់ថា កម្លាំងទាហានអាមេរិកនិឹងធ្វើសមយុទ្ធជាមួយកម្លាំងទាហាន RTA ។ លោក Nathapon Srisawatបានបញ្ជាក់ទៀតថា ការផ្លាស់ប្តូរបទពិសោធន៍យោធានាំមកនូវផលប្រយោជន៍ដល់កម្លាំងទាហានជើងទឹកថៃ។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង ការឆ្លងរាលដាលកូវីដ-១៩ (CCSA) របស់រដ្ឋាភិបាលថៃលោក Taweesilp Visanuyothin បានបញ្ជាក់ថា ជើងហោះហើរពិសេស មកពីកោះហ្គាំដឹកទាហានអាមេរិក ៧១នាក់ចុះចតនៅអាកាសយានដ្ឋាន U-Tapao កាលពីថ្ងៃទី៣ ខែសីហា ។
កម្លាំងទាហានទាំងអស់របស់អាមេរិកត្រូវធ្វើតាមការណែនាំរបស់ CCSA ដោយទាហានទាំងនោះត្រូវកាត់ផ្តាច់នៅដាច់ដោយឡែកក្នុងសណ្ឋាគារនៅទីក្រុងបាងកក។ ក្រោយការកាត់ផ្តាច់រួចទាហានទាំងនោះនឹងធ្វើសមយុទ្ធរួមជាមួយទាហានថៃមានឈ្មោះថា SFAB SMEE។នៅយប់ថ្ងៃទី៣ ខែសីហា ទាហានអាមេរិក៣២នាក់ទៀតមកពីប្រទេសជប៉ុនក៏បានកាត់ផ្តាច់នៅក្នុងសណ្ឋាគារ ក្នុងទីក្រុងបាងកកដែរ ។
ថៃបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្រោយពេលមានទាហាន៩នាក់ធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩ ក្រោយពីវិលត្រឡប់មកពីកោះហ្គាំ អាមេរិកវិញ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print