ព័ត៌មានបឋម៖ក្មេងប្រុសម្នាក់ធ្លាក់លើអគារស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងប្រុសជាជនជាតិបរទេសម្នាក់បានធ្លាក់ពីលើអគារស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចអគារខុនដូរ​ The Penthouse Condo តាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ សពក្មេងប្រុសជនរងគ្រោះខាងលើអាយុប្រហែល១០ឆ្នាំជាង​ ជាជនជាតិបរទេស​ ។

តាមការបង្ហេីបពីសន្តិសុខបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់កំពុងឈរយាមនៅទីតាំងខាងលើ លុះមកដល់វេលាកេីតហេតុស្រាប់តែជនរងគ្រោះបានធ្លាក់ពីលើអគារជាន់ទី៦​ ស្លាប់យ៉ាងអាណោចអាធ័មដោយមិនដឹងពីមូលហេតុ។

ពាក់ព័ន្ធករណីខាងលើនេះក្រុមការងារនគរដ្រេហ្គន សុំការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខណ្ឌចំការមនតែសមត្ថកិច្ចមិនបញ្ជាក់ថាជាករណី​ អ្វីនោះទេនិងព្យាយាមលាក់បាំងព័ត៌មាន​ មិនឲ្យក្រុមអ្នកសារព័ត៌មានចូលទៅថតនិងសាកសួរព័ត៌មានលំអិតនោះទេ៕ដោយសុខាសែ​នជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print