ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតដោយសារតែការឆក់ខ្សែភ្លើង នៅគ្រាដែលបុរសរូបនេះកំពុងតែដេកនៅលើគ្រែហើយននៀលធ្លាក់ចុះមកលើព្រីភ្លើង ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បុរសរងគ្រោះឈ្មោះ ឌិន គ្រឹស្នា អាយុ២៣ឆ្នាំ មុខរបរជាកម្មករសំណង់ និងមានស្រុកកំណើតនៅខេត្តព្រៃវែង ៕
...
ដោយ៖ តុង សីហា