គោ​យន្ត​កន្ត្រៃ​ឆ្លងផ្លូវ​ ស្រប​ពេល​រថយន្ត​មួយ​គ្រឿង​មក​ដល់​បុក​គ្នា​តែ​ម្តង​ របួសស្រាល​២​នាក់​

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​៖​ គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​បាន​បើក​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ស្រប​ពេល​នោះ​មាន​រថយន្ត​មួយ​គ្រឿង​មក​ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​គ្នា​តែ​ម្តង​បណ្តាល​ឲ្យ​រង​របួសស្រាល​២​នាក់​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ ចំណុច​ភូមិ​ភ្នំ​ស្ពង់​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

​អ្នក​បើក​គោ​យន្ត​កន្ត្រៃ​ ឈ្មោះ​ យ៉េ​ង​ ម៉ៃ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ទំនប់​ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​របួសស្រាល​ និង​អ្នក​រួម​ដំណើរ​ ឈ្មោះ​ អាត់​ ស៊ី​នឿ​ន​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ដូច​គ្នា​ រង​របួសស្រាល​ដូច​គ្នា​ ៕​

photo_2016-02-02_11-35-28

photo_2016-02-02_11-35-23

photo_2016-02-02_11-35-15

...

ដោយ៖ ស​ សា​រ៉េ​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print