ស្ត្រីវ័យក្មេងម្នាក់មានជំងឺវិកលចរិតលង់ទឹកត្រពាំងស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកភូមិបានប្រទះឃើញស្ត្រីវ័យក្មេងម្នាក់ស្លាប់ក្នុងទឹកត្រពាំងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីឱ្យចុះមកពិនិត្យសព។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីខាងលើមានឈ្មោះ
ភិល ស្រីអាំ អាយុ២១ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិឃុំកើតហេតុ។

ក្រោយពីធ្វើកោសល្យវិច័យសពរួចមកគ្រូពេទ្យនិងសមត្ថកិច្ចជំនាញបាន សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកត្រពាំងប្រាកដមែនដោយមិនឃើញមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។

បើតាមឪពុកម្តាយសពបានឱ្យដឹងថា កូនស្រីគាត់មានជំងឺវិកលចរិតដោយបានយកទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែមិនបានធូរស្រាលសោះ។នៅថ្ងៃកើតហេតុកូនស្រីគាត់បានដើរទៅត្រពាំងទឹកតែម្នាក់ឯង ហើយក្រោយពីបាត់យូរពេកពួកគាត់ក៏ដើររកស្រាប់តែឮអ្នកភូមិប្រាប់ថាកូនលង់ទឹកទើបបង្កការភ្ញាក់ផ្អើលរត់ទៅមើលគឺពិតជាកូនស្រីរបស់គាត់មែន។
ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print