បាក់ដើមឈើ១ដើមធំសង្កត់អ្នកធ្វើដំណើ រងរបួសធ្ងន់នារីម្នាក់​ នៅផ្លូវកម្ពុជាក្រោម

ចែករំលែក៖

ភ្នំពេញ៖ ដើមត្រសេកមួយដើមធំបានបាក់សង្កត់លេីនារីម្នាក់ដែលកំពុងធ្វើដំណើរតាមដងផ្លូវ​ ដោយសារតែដើមឈើនោះពុកដាច់ឫសកែវបណ្ដាលឱ្យរលំតែម្ដង។

ហេតុការណ៍បាក់ដើមឈើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចខាងលិចស្តុបណានជីង តាមបណ្ដោយ មហាវិថីកម្ពុជាក្រោម ក្នុងមូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគឺពុំមាន មេឃភ្លៀងឬខ្យល់កន្ត្រាក់បោកបក់អ្វីនោះទេ ស្រាប់តែដើមត្រសេកធំ១ដើមបាក់រលំតែម្ដង បង្កឱ្យមែកធំសង្កត់លើម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ផ្កាឈូកមួយគ្រឿង ពាក់លេខភ្នំពេញ 1BZ-5423  របស់អ្នកធ្វើដំណើរដែលកំពុងបើកបរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតបណ្ដាលឱ្យនារីជាអ្នកបើករងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសាលាធានីភ្នំពេញ បានចាត់កម្លាំងចុះមកកាត់ដើមឈើយកចេញពីផ្លូវដើម្បីជៀសវាងការកកស្ទះចរាចរណ៍៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print