អ្នកគាំទ្រ ស្នើឲ្យ យុគ ចិន្តា​រៀបមង្គលការក្រោយគ្រងសម្លៀកបំពាក់កូនក្រមុំ

ចែករំលែក៖

ភ្នំពេញ៖ ជាលើកដំបូងសម្រាប់ការគ្រងឈុតសម្លៀកបំបាក់កូនក្រមុំ ពិធីការិនី អ្នកនាង យុគ ចន្តា ត្រូវបានអ្នកគាំទ្រស្នើឲ្យនាងចូលរោងការឆាប់ៗ។ ការស្នើនេះក្រោយពីពិធីការិនីចាស់វស្សារូបនេះបានប្រើប្រាស់ជីវិតនៅលីវអស់រាប់ទសវត្សរិ៍មកហើយ។

ពិធីការិនីល្បីឈ្មោះអ្នកយុគ ចិន្តា បានបង្ហាញឈុតក្នុងពិធីមង្គលការលើកដំបូងក្នុងនាមជាអ្នកផ្សព្វផ្សាយសេវាកម្មសម្អាងការ។ ទោះជាយ៉ាងណាអ្នកនាងបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងព្រោះតែជាលើកទី១ដែលគេបានឃើញអ្នកនាងគ្រងសម្លៀកបំពាក់បែបសមសួនជានារីក្រមុំដែលត្រៀមទទួលផ្កាស្លា។ អ្នកគាំទ្រជាច្រើនបានស្នើឲ្យនាងអ្នកបញ្ចប់ជីវិតនៅលីវក្រោយពីនាងបានពើបប្រទះនឹងរឿងរ៉ាវស្នេហាដែលមិនសមប្រកបជាច្រើនលើក។ ស្នេហាចុងក្រោយជាមួយបុរសម្នាក់ដែលនាងតែបណ្តើរចូលរួមក្នុងកម្មវិធីផ្សេងៗរបស់អ្នកសិល្បៈនោះ ត្រូវបានទស្សនិកជនជំរុញលើកទឹកចិត្តឲ្យនាងចូលរោងការជាផ្លូវការដែលជីវិតនៃមង្គលកម្មវិធីមង្គលជ័យគួរតែមានម្តងក្នុងជីវិតរបស់មនុស្ស។ អ្នកគាំទ្រខ្លះលើកឡើងថានាងអាចនឹងមានគម្រោងចូលរោងការហើយទើបលេចចេញរូបថតជាច្រើនសន្លឹក ហើយមានសម្រស់មិនចាញតារាស្រីវ័យក្មេងជាច្រើនដែលធ្លាប់ចាប់បានតំណែងជាកូនក្រមុំក្នុងពិធីមង្គលជ័យ។ បើទោះបីជានាងមានកូនស្រីពេញវ័យក្រមុំរួចទៅហើយក្តីក៏អ្នកគាំទ្រចង់ឃើញនាងសំពះក្រាបផ្ទឹមដល់កន្ទេលដូចសិល្បករដទៃផងដែរ។

គួរបញ្ជាក់ដែរថា ប្រឡូកក្នុងអាជីពសិល្បៈរាប់ទសវត្សរិ៍ ពិធីការិនីយុគ្គ ចិន្តា ធ្លាប់លេចចេញទំនាក់ទំនងស្នេហាជាមួយDJ ឃ្លាំង និងបុរសរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែគេមិនដែលបានឃើញតារាស្រីរូបនេះចូលរោងការតាមទំនៀមទម្លាប់នៅឡើយ។ នាងមានកូនស្រីម្នាក់ឈ្មោះអម ដែលពេញវ័យកម្ពស់ស្របាលនាង ប៉ុន្តែនាងមិនដែលបានបញ្ជាក់អំពីអត្តសញ្ញាណស្វាមីនៅឡើយ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print