ជនសង្ស័យម្នាក់លួចកាបូបស្ពាយគេត្រូវនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ ឃាត់ខ្លួនបានករណីលួចកាបូបស្ពាយគេ កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រ័ត្ន សុភី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន)
បានធ្វើសកម្មភាពលួចយកកាបូបរបស់ជនរងគ្រោះឈ្មោះ ពៅ សុខា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សម្ភារបាត់បង់មានកាបូបស្ពាយ១ មានលុយ៤០ដុល្លារ ទូរស័ព្ទ​ដៃណូគាចុចពិល២គ្រឿង អាយកូម១ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print