ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ក្រុមអភិរក្សប្រាសាទព្រះខ័នរួមសហការជាមួយនគរបាលបេតិកភណ្ឌ បានចុះពិនិត្យមើល រូបបដិមាករ ថ្មគោល។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ នៅព្រឹកនេះ។
ខាងអង្គភាពមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានបន្តថា៖ រូបបដិមាករ ថ្មគោល នេះគឺស្ថិតនៅទីតាំងក្នុងចំការប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ ខ្នារថ្មី ឃុំ រណសិរ្ស ស្រុក សង្គមថ្មី ខេត្តព្រះវិហារ ដែលមានចម្ងាយពីប្រាសាទព្រះខ័ន ប្រហែល ១០ គីឡូម៉ែត្រ។
ក្រុមអភិរក្សប្រាសាទព្រះខ័ន បានយកចិត្តទុកដាក់ ការពារបេតិកភណ្ឌបុរាណ នៃដួងព្រលឹងជាតិ និងរក្សាជាតំបន់អភិរក្ស កម្សាន្ត ស្រូបយកអ្នកទេសចរណ៍ជាតិ អន្តរជាតិ បានមកទស្សនានោះទៀតង៕ដោយ៖ សិលា
...