ស្រីលង្កា៖ តាមតួលេខរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតស្រីលង្កា បានប្រកាសនៅថ្ងៃទី៧ខែសីហា ថា គណបក្សកាន់អំណាច (SLPP) របស់នាយករដ្ឋមន្ត្រី Mahinda Rajapaksa ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី៥ ខែសីហា។
គណបក្សរបស់លោក Mahinda Rajapaksa ទទួលបានការគាំទ្រ ដល់ទៅ២ភាគ៣ ស្មើ១៤៥កៅអីក្នុងសភាដែលមាន២២៥កៅអី។ ឈរលំដាប់ទីពីរគឺគណបក្សប្រជាជនរួមរួមគ្នា (UNP) ដែលជាគណបក្សមានអាយុកាលយូរឆ្នាំហើយនៅក្នុងប្រទេសនេះទទួលបាន៥៤អាសនៈ ។ លំដាប់ទី៣គឺគណបក្សសម្ព័ន្ធប្រជាជនតាមិល (ITAK) ទទួលបាន១០កៅអីក្នុងសភា។
តាមគម្រោង លោកMahinda Rajapaksa នឹងចូលកាន់តំណែងអាណត្តិទី២នៅចុងសប្តាហ៍នេះតែម្តង។ នៅសប្តាហ៍ក្រោយ លោកនឹងប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មីស្រីលង្កា។
តាមរដ្ឋធម្មនុញ្ញស្រីលង្កា គណៈរដ្ឋមន្ត្រីថ្មីមានរដ្ឋមន្ត្រីច្រើនបំផុត៣០រូប ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីMahinda Rajapaksa ក៏បានអរគុណដល់ពលរដ្ឋដែលបន្តគាំទ្រលោកឱ្យដឹកនាំប្រទេសជាបន្តទៀត។ តាមគម្រោងគណៈរដ្ឋមន្ត្រីថ្មី មិនមានការផ្លាស់ប្តូរអ្វីច្រើននោះឡើយដោយសារតែគណៈរដ្ឋមន្ត្រីចាស់កំពុងដំណើរការទៅមុខយ៉ាងល្អបំផុត៕