យន្តហោះដឹកអ្នកដំណើរ​១៨៤នាក់របស់ឥណ្ឌាចុះចតជ្រុលហួសផ្លូវធ្លាក់ពីទួលបាក់ជាពីរកំណាត់ ស្លាប់​២០នាក់

ចែករំលែក៖

នាយកដ្ឋានអាកាសចរណ៍ស៊ី​វិលឥណ្ឌា (DGCA) បានស្នើឲ្យបើកការស្រាវជ្រាវជាបន្ទាន់ករណីធ្លាក់យន្តហោះ​​ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។
តាមតួលេខថ្មីបំផុត​ដែលបានប្រកាស​ដោយ (DGCA)​នាព្រឹកថ្ងៃទី​៨ខែសីហាថា មានមនុស្ស ២០នាក់ស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះកាលពីយប់ថ្ងៃទី​៧ខែសីហា​នៅអាកាសយានដ្ឋាន Karipur ស្ថិតនៅក្នុងទីក្រុង Kozhikode រដ្ឋ Keralaប្រទេសឥណ្ឌា។ យន្តហោះដែលជួបគ្រោះថ្នាក់ជាប្រភេទ​Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍​Air India Express បានជួបគ្រោះថ្នាក់ដោយសារតែអាកាសធាតុ​អាក្រក់ ភ្លៀងធ្លាក់ខ្លាំង។
ព័ត៌មានពេលដំបូង​បានផ្សាយថា យន្តហោះដែលជួបគ្រោះថ្នាក់ គឺបានដឹកពលរដ្ឋឥណ្ឌាដែលជាប់គាំងនៅទីក្រុងឌូបៃដោយសារកូវីដ​-១៩ មកឥណ្ឌាវិញ​ ក៏ជួបគ្រោះថ្នាក់ពេលព្យាយាមចុះចតនៅអាកាសយានដ្ឋាន Karipur ក្នុងទីក្រុង Kozhikode
ក្នុងពេលចុះចតមានភ្លៀងធ្លាក់ខ្លាំង​ មិនអាចមើលឃើញឆ្ងាយឡើយ ដោយមើលឃើញតែ​២០០០ម៉ែត្រ ប៉ុណ្ណោះ​នៅខាងមុខ​។ ក្នុងពេលគ្រោះថ្នាក់មានមនុស្សទាំងអស់នៅលើយន្តហោះ​១៩០នាក់រួមទាំងក្រុមអាកាសយានិក​។ គ្រោះថ្នាក់សម្លាប់មនុស្ស២០នាក់រួមទាំងអ្នកបើកបរយន្តហោះផងដែរ​។
ក្នុងពេលចុះចតដល់ផ្លូវ យន្តហោះនៅតែជ្រុលទៅមុខក្នុងល្បឿនលឿន រហូតដល់ផុតផ្លូវ​ក៏ធ្លាក់ចុះទួលមានកម្ពស់​១០ ម៉ែត្របណ្តាលឲ្យបាក់ជាពីរកំណាត់​។ ប៉ុន្តែជាភព្វសំណាងយន្តហោះមិនឆាបឆេះ ប្រសិនបើផ្ទុះឆេះវិញមនុស្សទាំងអស់នៅលើយន្តហោះនឹងត្រូវស្លាប់ជាមិនខាន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print