បុរសម្នាក់បើករថយន្តមួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត masda មួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២នឹង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហាឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្ត masda មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI 4422 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុនៅនឹងស្តុបទំនប់ទឹក បានរេចង្កូតជ្រុលទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តដាច់កង់ខាងមុខ ផ្នែកខាងឆ្វេងទៅមុខលែងរួច ចំណែកឯក្បាលព្រួញពុះទ្រូងផ្លូវដាច់ចេញពីគ្នាអស់ចំនួនមួយកង់ខ្ទៀតចេញពីគ្នាប្រហែលជា 5 ម៉ែត្រតែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ចំណែកម្ចាស់រថយន្តបង្កក៏បានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅខាងជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖និន សុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print