វិធីធ្វើបុកមឹក រូបមន្តពិសេសឆ្ងាញ់ ..! តិចស្រក់ទឹកមាត់

ចែករំលែក៖

ភ្នំពេញ៖ វិធីធ្វើបុកមឹក រូបមន្តពិសេសឆ្ងាញ់! ត្រូវមានគ្រឿងផ្សំ៖ មឹក៥០០ក្រាម,ប៉េងប៉ោះ សណ្តែកកួរ,ម្ទេសក្រៀម ឬម្ទេសស្រស់ និងខ្ទឹមស (ដាក់តាមចំណូលចិត្ត),ទឹកកាពិ ឬទឹកប្រហុក (អាចរកទិញបាន) ១/៤ចានចង្កឹះ,ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ស្ករត្នោត ១ស្លាបព្រាបាយ។
ខាងក្រោមនេះជាវិធីធ្វើ៖
ទី១-យកមឹកធ្វើហើយលាងឲ្យស្អាត រួចហាន់ជាកង់ៗល្មម ហើយយកដាក់ស្រុះឲ្យឆ្អិនបន្តិច រួចស្រង់ទុកមួយអន្លើ។

ទី២-សណ្តែកកួរកាត់ខ្លីៗល្មម ប៉េងប៉ោះហាន់ជាចំណិត (ចំពោះបន្លែដាក់តាមចំណូលចិត្ត)។

ទី៣-យកត្បាល់ដាក់ខ្ទឹមស និងម្ទេសក្រៀម ឬម្ទេសស្រស់បុកចូលគ្នាឲ្យសព្វ រួចដាក់សណ្តែកកួរចូលបុកចូលគ្នា ហើយដាក់ប៉េងប៉ោះ ទឹកត្រី ទឹកកាពិ ស្ករត្នោត និងទឹកក្រូចឆ្មារចូលបុកចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់មឹកចូលច្របល់ចូលគ្នាឲ្យសព្វជាការស្រេច៕

ដោយ៖ អ៊ាង សុផល្លែត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print