សម្ដេចតេជោ ហ៊ុន សែន៖ យើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺកូវីដ១៩ មិនមានភាពធ្ងន់ធ្ងរទេ ដោយសារមិនមានការឆ្លងក្នុងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ សុន្ទរកថាគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងមហាសន្និបាតនៃក្តីសង្ឃឹមធ្វើនៅសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូ
គឺនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែន បានថ្លែងថា៖ សម្រាប់កម្ពុជា យើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺកូវីដ១៩ មិនមានភាពធ្ងន់ធ្ងរទេ ដោយសារមិនមានការឆ្លងនៅក្នុងប្រទេស មានតែករណីនាំចូលមកពីខាងក្រៅ និងពុំទាន់មានការស្លាប់បាត់បង់ជីវិតម្នាក់នៅឡើយទេ។
សម្ដេចបានបន្តថា៖ ដូចប្រទេសដទៃដែរ កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន ប្រកបដោយភាពមុឺងម៉ាត់ ដាច់ខាត និងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ដោយបានបែងចែកជា ៣សមរភូមិ៖
ទីមួយ ៖ ការទប់ស្កាត់មិនឱ្យមានការបន្តនាំជំងឺចូលកម្ពុជា ។
ទីពីរ ៖ ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស ។
និងទី៣៖ ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ19។ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងកម្រិតខ្ពស់បំផុត កម្ពុជាបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ19 ជាបញ្ជាការដ្ឋានរួមក្នុងការដឹកនាំ ដាក់ចេញ និងជំរុញការអនុវត្តនូវវិធានការទាំងអស់។
សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងសារវីដេអូក្រោមប្រធានបទ ៖ កសាង និងបង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ 19 ការរំពឹងទុកអាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល នៅថ្ងៃទី៩ ខែសីហាឆ្នាំ ២០២០ សម្ដេចគូសបញ្ជាក់ថា ៖ នាពេលកន្លងមក ការប្រយុទ្ធនឹងជំងឺកូវីដ19 សម្រាប់ប្រទេសទាំងអស់ភាគច្រើនគឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេសរៀងៗខ្លួន។ យ៉ាងណាមិញ នៅក្នុងបរិការណ៍នៃសកលភាវូបនីយកម្ម និសមាហរណកម្មតំបន់ សម្ដេចយល់ឃើញថា ការប្រយុទ្ធនឹងជំងឺកូវីដ19 នេះ ក៏ដូចជាការស្ដារឡើងវិញនូវសង្គមសេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺនេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយនីមួយបានឡើយ។ កិច្ចការនេះរួបរួមការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ មានន័យថា សកលលោកទាំងមូលត្រូវតែចាប់ដៃគ្នាប្រែក្លាយការប្រយុទ្ធនឹងជំងឺគូ 19 ទៅជាសមរភូមិរួម ។ ក្នុងស្មារតីនេះ អនុញ្ញាតឱ្យសម្ដេចចូលរួមចែករំលែកនូវទស្សនៈមួយចំនួនដូចខាងក្រោមនេះ ៖
១-ការរាតត្បាតនៃជម្ងឺ covid-19 បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុនមក ដូចជាបញ្ហាសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្ដុំ និងកិច្ចដំណើរការនៃចង្វាក់ផ្គត់ផ្គង់សកលជាដើម ដែលប្រការទាំងនេះកំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវិតសង្គម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក។ ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីជាសកលសំដៅគាំទ្រពហុភាគីនិយមរឹតតែមានភាពចាំបាច់ស្រួចស្រាល់ឡើងថែមទៀត។ ក្នុងស្មារតីនេះ ទន្ទឹមនឹង ការរង់ចាំភាពជោគជ័យដំបូងនៃការផលិតវ៉ាក់សាំង កម្ពុជាសូមសំណូមពរឲ្យចិត្តទុកវ៉ាក់សាំងនេះជាទំនិញលក់សម្រាប់សកលលោក(global common goods) ដែលប្រជាជនគ្រប់រូប នៅគ្រប់ទិសទី។
ទី២ -យើងត្រូវចៀសវាងការរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្ដីបន្ទោស ដែលជាល្បែងទម្លាក់កំហុសដ៏អាក្រក់មួយនាំដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូលកំពុងខិតខំរួបរួមគ្នាប្រឆាំងនិងជំងឺរាតត្បាតនេះ។ ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍(,Westerdam)ដែលផ្ទុកអ្នកដំណើរចំនួនជាង២២០០នាក់នចូលចកនាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ២០២០។ កម្ពុជាមិនត្រឹមតែបាន និងកំពុងព្យាបាលពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយព្យាបាលទាំងជនបរទេសផងដែរ។
ទី៣-ជាទិសដៅទៅមុខ យើងពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រ ក្នុងការត្រៀមខ្លួនឲ្យបានល្អក្រោយវិបត្តិកូវីដ,១៩។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងគួររៀបចំផែនការស្ដារឡើងវិញប្រកបដោយភាពជាក់លាក់មួយ ដោយដាក់ចេញនូវសេណារីយ៉ូមួយចំនួនសម្រាប់បើកឲ្យដំណើរការជាបណ្ដើរៗ នូវការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងការស្ដារឡើងវិញនូវវិស័យផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ។
ទី៤ – យើងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញសកលភាវូនីយកម្មនិងការពង្រឹងយន្តការពហុភាគីនិយម ដើម្បីធានានូវបរិយាកាសអនុគ្រោះសម្រាប់ និងលើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ យើងត្រូវធានាថា យន្តការកិច្ចសហប្រតិបត្តិការរបស់យើងនៅតែរក្សាបាននូវស្មារតីបើកចំហរ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពន្លឿនការភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើងសម្រាប់ជំនួយរបៀបវារៈការអភិវឌ្ឍន៍ របស់ប្រទេសនីមួយៗ និង សម្រេចបាននូវរបៀបវារៈសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព ននិងបរិយាប័ន្ន ។

ទី៥- ការកសាង និងថែរក្សាសន្តិភាព និងសន្តិសុខនៅលើសកលលោកទាំងមូល គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ។ ដូច្នេះ ការកសាង និងថែរក្សាឲ្យខានតែបាននូវសន្តិភាព និងសន្តិសុខ គឺជាអទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ។ សន្តិភាពមិនអាចសម្រេចបានមកមកដោយឯកឯងនោះទេ។ យើងត្រូវជំរុញការចេះស្រឡាញ់គ្នាទៅវិញទៅមក ផ្ដល់គុណតម្លៃ និងការគិតគូខ្ពស់ដល់មនុស្សជាតិ រួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុម និងគោរពភាពចម្រុះ និងជំងឺសាសនា និងវប្បធម៌ និងរៀងៗខ្លួននិមួយៗ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print