នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ ទី១ – ឈ្មោះ សូត្រ សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិសំរោង ឃុំតាជេស ស្រុក
កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកម្មករ និងទី២-ឈ្មោះ ពៅ ចាន់ថា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបររើសអេតចាយ ។
សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print