ថ្ងៃនេះ ជាខួប​ទី​៩៣​ព្រះ​វស្សា​​ ការ​យាង​សោយ​ព្រះ​ទិវង្គត​ នៃ​ព្រះ​ករុណា​ ព្រះ​បាទ​ ​​សុីសុ​វត្តិ​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃនេះ ៩ សីហា ឆ្នាំ២០២០ ជា
ខួប​ទី​៩៣​ព្រះ​វស្សា​​ ការ​យាង​សោយ​ព្រះ​ទិវង្គត​ នៃ​ព្រះ​ករុណា​ ព្រះ​បាទ​ ​​សុីសុ​វត្តិ​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ (០៩​ សីហា​ ១៩២៧​-០៩​ សីហា​ ២០២០-ព្រះ​បរមបច្ឆាមរណនាម ព្រះរាជានុកោដ្ឋ)។

សូមរំលឹកថា៖ ព្រះ​ករុណា​ ព្រះ​បាទ​ សុី​សុវត្ថិ​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ ព្រះរាជានុកោដ្ឋ ជាព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាទសម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតីព្រះ​អង្គ​ឌួង​ ជា​ទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះបរមកោដ្ឋ​ និង​សម្ដេច​ព្រះ​វររាជ​នី​មាតា​ ពៅ​ សម្ដេច​ព្រះ​បរម​អច្ឆរិយ​អប្សរ។
សូម​ថ្វាយ​ព្រះ​រាជ​មហា​កុសល​​ ថ្វាយ​ដួង​ព្រះ​រាជវិញ្ញាណក្ខន្ធ​ នៃព្រះរាជានុកោដ្ឋ សូម​ស្ដេច​យាង​សោយ​សុខ​ក្នុង​ព្រះ​បរម​សុខ​គតិ​ភព​ កុំបី​ឃ្លៀងឃ្លាត​ឡើយ 🙏🙏🙏៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print