បាក់ដើមអម្ពិលធំមួយដើមសង្កត់ស្លាកសញ្ញានិងសំយាបផ្ទះប្រជាពលរដ្ឋមួយល្វែង

ចែករំលែក៖

ភ្នំពេញ៖ មិនមានភ្លៀងឬខ្យល់កន្ត្រាក់អ្វីនោះទេ ស្រាប់តែមានដើមអម្ពិលមួយដើមធំ និងមានអាយុកាលយូរឆ្នាំ បានបាក់រលំដោយសារតែគ្មានឫសកែវដើម្បីទប់ទម្ងន់។

ហេតុការណ៍នៃការបាក់រលំដើមឈើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ស្របពេលនៃការបាក់ដើមឈើដែលជាប្រភេទដើមអម្ពិលនេះគឺមេឃមិនមានភ្លៀងឬខ្យល់កន្ត្រាក់អ្វីនោះទេ តែដោយសារតែភ្លៀងលាយឡំនិឹងខ្យល់កន្ត្រាក់កាលពីប៉ុន្មានថ្ងៃមុនធ្វើឱ្យស្រុតដីនៅកន្លែងគល់ដើមអម្ពិល ហើយដោយសារដើមអម្ពិលនេះគ្មានឫសកែវនិងឫសរយាងសម្រាប់ទ្រទៅនិឹងទំហំនៃមាឌវាបាននោះទើបវាបាក់បែបនេះទៅ។

ពលរដ្ឋបានបន្ថែមទៀតថា ការបាក់ដើមអម្ពិលដ៏ធំ និងមានអាយុកាលយូរឆ្នាំមួយនេះ គឺមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ គឺគ្រាន់តែខូចខាតស្លាកសញ្ញា និងសំយាបផ្ទះបងប្អូនប្រជាពលរដ្ឋមួយល្វែង ដែលដើមអម្ពិលនោះបាក់សង្កត់លើប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសាលាធានីភ្នំពេញ បានចាត់កម្លាំងចុះមកកាត់ដើមឈើយកចេញពីផ្លូវដើម្បីជៀសវាងការកកស្ទះចរាចរណ៍៕ ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print