ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោនលោក Peter Newsham បានប្រកាសថា ការផ្ទុះអាវុធកើតឡើងនៅព្រឹកថ្ងៃទី៩ ខែសីហា (ពេលវេលានៅអាមេរិក) ក្នុងពិធីជប់លៀងនៅក្នុងតំបន់ 3300DuBois Place បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២០នាក់រងរបួស។
តាមសារព័ត៌មាន TTXVN បានផ្សាយថា ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោន លោកPeter Newsham ប្រកាសថា ការផ្ទុះអាវុធកាលពីថ្ងៃទី៩ខែសីហា ក្នុងពិធីជប់លៀងក្នុងតំបន់3300DuBois Place បណ្តាលឲ្យស្លាប់ម្នាក់និងរបួស២០នាក់ អ្នកស្លាប់ឈ្មោះChristopher Brownអាយុ១៧ឆ្នាំ។ ជាមួយគ្នានេះក៏មានប៉ូលិសម្នាក់រងរបួសធ្ងន់ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់។
ស្នងការប៉ូលិស បានប្រកាសថា នៅពេលនេះកម្លាំងប៉ូលិសបានស្វែងរកចាប់ខ្លួនជនដៃដល់៣នាក់ក្នុងការផ្ទុះអាវុធខាងលើ។តាមការសន្និដ្ឋាន អាចនឹងមានជនដៃដល់លើពី៣នាក់ក្នុងការបាញ់ប្រហារខាងលើ។ ជនដៃដល់ប្រើកាំភ្លើងបាញ់ព្រមគ្នាចេញពីទីតាំងខុសគ្នា។
ស្នងការប៉ូលិសPeter Newsham បានលើកឡើងផងដែរថា ការជួបជុំគ្នាជប់លៀងរបស់ពលរដ្ឋគឺជាការខុសច្បាប់គម្លាតសង្គមដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ បច្ចុប្បន្នអាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ជិត៥,២លាននាក់ហើយ និងស្លាប់១៦៥ពាន់នាក់៕