ឪពុកឱក សុគន្ធកញ្ញា ចាប់ផ្តើមរំសាយចិត្តបំភ្លេចរឿងកូនស្រីមិនស្គាល់ឪ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយកក្រើកអស់មហាជនមួយប្រាវកាលពីអំឡុងខែមិថុនានោះ ឪពុកតារាចម្រៀង ឱក សុគន្ធកញ្ញា ចាប់ផ្តើមកាត់ចិត្តបំភ្លេចរឿងកូនមិនស្គាល់ឪនោះហើយ។ កាត់ចិត្តក្រោយពីតារាចម្រៀងឱក សុគន្ធកញ្ញា ជ្រើសរើសផ្លូវចាស់គឺមិនតបត និងមិនភ្ជាប់ទំនាក់ទំនងនឹងឪពុក។

សារចាក់ចំបេះដូងទស្សនិកជនជាច្រើនបន្តបន្ទាប់បានធ្វើឲ្យគេកាន់តែចាប់អារម្មណ៍និងដឹងអំពីទំនាក់ទំនងរវាងតារាចម្រៀងលំដាប់ជួរមុខ ឱក សុគន្ធកញ្ញា និងឪពុកបង្កើត ដែលបានរស់នៅឆ្ងាយគ្នាច្រើនជាង១ទសវត្សរិ៍។ លោក ឱក បូនី ជាឪពុកចាប់ផ្តើមបញ្ចប់ការរំលឹកឈ្មោះកូនស្រី បើទោះបីជាអ្នកជិតដិតសួរនាំអំពីរឿងដ៏ក្តៅគគុកមួយនេះ។ កាន់តែឆ្ងាយពីកូនស្រីក្រោយពីអ្នកនាងឱក សុគន្ធកញ្ញា មិនបានទំនាក់ទំនង និងតបតសារមកកាន់ឪពុក។ នេះបើតាមការបញ្ជាក់របស់អ្នកជិតដិតលោក ឱក បូនីបានលើកឡើង។ សូម្បីតែនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏លោកឱក បូនី ឈប់រំលឹកអំពីកូនស្រីនោះដែរ​ ផ្ទុយមកវិញលោកលើកឡើងតែពីកូនប្រុសពីរនាក់ដែលជាដំណក់ឈាមរួមជាមួយភរិយាក្រោយដែលធំពេញវ័យបាត់ទៅហើយ។ លោកឱក បូនី បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក របស់លោកនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ថា លើលោកនេះ គ្មានអាថ៌កំបាំងណាលាក់មនុស្សបានទេ បើគេមិនដឹង ក៏ខ្លួនឯងជាអ្នកដឹងដែរ

អ្វីដែលគេចាប់អារម្មណ៍ចំពោះតារាចម្រៀងឱ​ក សុគន្ធកញ្ញា ផងដែរនោះគឺក្រោយពីគេឃើញវត្តមានរបស់នាងនិងស្វាមីអមដោយកូនប្រុសបានចុះផ្ទាល់ទៅសាកសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនប្រគល់ជូនដល់ទារកដែលត្រូវបានឪពុកម្តាយយកទៅបោះចោលក្នុងធុងសម្រាម។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីអារម្មណ៍របស់នាងដែលខ្លោចផ្សាគ្រាដែលជីវិតទារកអភ័ព្វត្រូវបានម្តាយឪពុកគ្មានទំនួលខុសត្រូវយកទៅបោះបង់ចោលគ្មានអាសូរ។

គួរបញ្ជាក់ដែរថា កន្លងមកតារាចម្រៀងឱក សុគន្ធកញ្ញា ធ្លាប់បានបំភ្លឺថា នាងបែកបាក់គ្រួសារតាំងពីនៅក្មេង ហើយនាងត្រូវតស៊ូរៀនផងមើលថែប្អូនផងពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយនៅពេលដែលឪពុកចាកចេញ នាងមានតែម្តាយដែលត្រូវចិញ្ចឹមគ្រួសារទាំងមូល ហើយនៅពេលនោះនាងតែងតែនិយាយប្រាប់ម្តាយថា នាងនឹងរឹងប៉ឹងជួយគ្រួសារមួយនេះ ដោយមិនបាច់ពឹងពាក់កម្លាំងមនុស្សប្រុស ទេ រហូតនាងមានកេរ្តិ៍ឈ្មោះ កិត្តិយសដូចសព្វថ្ងៃ៕ដោយ៖វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print