នាយឧត្តមសេនីយ៍​ មៀច​ សុផា​ន់​ណា​ អញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សា​និងប្រមូលធាតុចូលនានា​ សម្រាប់ការអភិវឌ្ឍផែនការការងារ​ទី៤​ នៃគំនិតផ្តួចផ្តេីមសមាហរណកម្មអាស៊ាន​(IAI Work Plan IV 2021-2025)

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ៖​ នាព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២០​ នាយឧត្តមសេនីយ៍​ មៀច​ សុផាន់ណា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ជាប្រធាន​ គ.ប.ផ.ក​ និងជាប្រធានក្រុមការងារមន្ត្រីជាន់ខ្ពស់ក្រងមហាផ្ទៃ​ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន(SOMTC-Leader) ​តំណាងឲ្យ ក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំរួម​ នៃអ្នកសម្រ​បសម្រួលថ្នាក់ជាតិ​ និងក្រសួង​បង្គោលក្នុង​ការអនុវត្តផែនការការងារគំនិតផ្តួចផ្តេីមសមាហរណកម្មអាស៊ាន​ ដេីម្បី​ប្រជុំប្រមូលធាតុចូលនានា​ សម្រាប់ការអភិវឌ្ឍផែនការការងារ​ទី៤​ នៃគំនិតផ្តួចផ្តេីមសមាហរណកម្មអាស៊ាន​(IAI Work Plan IV 2021-2025)​ ។
កិច្ចប្រជុំ​នេះ​ដែរ​ ដឹកនាំដោយ​ លោកស្រី​ អ៊ាត​ សោភា​ រដ្ឋលេខាធិការក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា​ ដោយមានការចូលរួម​មកពីតំណាងក្រសួងពាក់ពន្ធ័នានាផងដែរ។

គូសបញ្ជាក់ផងដែរ​ គំនិតផ្តួចផ្តេីមសមាហរណកម្មអាស៊ាន(IAI) ត្រូវបានបង្កេីតទ្បេីងនៅឆ្នាំ២០០០​ ក្នុងគោលបំណងជួយប្រទេសសមាជិកអាស៊ាន​ថ្មី​ ដូចជា​ កម្ពុជា​ ទ្បាវ​ មីយ៉ាន់ម៉ា​ និងវៀតណាម​ អោយអាចធ្វេីសមាហរណកម្មទៅក្នុងយន្តការតំបន់បាន​ ដូចប្រទេសសមាជិកចាស់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print