ការប្រកួតនៅក្របខ័ណ្ឌ Serie A របស់ប្រទេសប្រេស៊ីលត្រូវបានពន្យារពេលចំពេលមានការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩

ចែករំលែក៖

ការប្រកួតបើកឆាករបស់ក្រុម Sao Paulo នៃរដូវកាល Serie A របស់ប្រេស៊ីលជាមួយ Goias ត្រូវបានពន្យារពេលកាលពីថ្ងៃអាទិត្យបន្ទាប់ពីក្រុមម្ចាស់ផ្ទះត្រូវបានគេរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ-១៩ចំនួន១០នាក់

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានផ្អាកការប្រកួតគ្នាប៉ុន្មាននាទីមុនពេលចាប់ផ្តើមប្រកួតនៅឯកីឡដ្ឋាន Serra Dourada ក្នុងរដ្ឋGoiania  នៅក្នុងសេចក្តីថ្លែងការណ៍មួយ CBF បានឲ្យដឹងថា ការសម្រេចចិត្តគឺផ្អែកលើតម្រូវការជាក់ស្តែងដើម្បីថែរក្សាសុខភាពរបស់កីឡាករ ដោយមិនបានកំណត់កាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតនោះទេ។

ក្លិប Goias ក៏បានប្រកាសឲ្យដឹងផងដែរថា ការធ្វើតេស្តត្រូវបានធ្វើឡើងលើកីឡាកររបស់ពួកគេ គ្រូបង្វឹកនិងនិយោជិកកាលពីថ្ងៃព្រហស្បតិ៍ស្របតាមគោលការណ៍ណែនាំរបស់ CBF  ទោះជាយ៉ាងណាក៏ដោយកំហុសរបស់មន្ទីរពិសោធន៍ដែលទទួលខុសត្រូវក្នុងការដោះស្រាយ និងដំណើរការគ្រប់គ្រងសុខភាពសាធារណៈគឺការធ្វើតេស្តថ្មីត្រូវធ្វើឡើងនៅថ្ងៃសុក្រដែលជាលទ្ធផលទើបតែដឹងនៅរសៀលថ្ងៃអាទិត្យម្សិលមុិញ

ក្លិបអះអាងថា កីឡាករក្រុមដំបូង៨នាក់ស្ថិតក្នុងចំណោមអ្នកដែលធ្វើតេស្តវិជ្ជមានទាំង១០នាក់ខាងលើ

សូមបញ្ចាក់ថា រដូវកាល២០២០ Serie A របស់ប្រេស៊ីលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ពោលគឺ៣ខែក្រោយការពន្យារពេល ដូចការគ្រោងទុកដោយសារជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលពេញប្រទេស ហើយការបន្តពន្យារពេល នៅថ្ងៃនេះគឺជាការពន្យារពេលើកទី២ហើយ បច្ចុប្បន្នប្រទេសប្រេស៊ីលមានចំនួនករណីឆ្លងជំងឺកូវីដ-១៩ខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោកដែលមានអ្នកឆ្លងច្រើនជាង ៣ លាននាក់ និងមានអ្នកស្លាប់១០១,០០០នាក់៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print