កាន់តែឡើងកម្តៅរវាង ម៉េង កែវពេជ្ជតា និង អូ រស្មី ក្រោយលេចចេញអាយ៉ៃឆ្លើយឆ្លង

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះស្រាប់តែលេចចេញរឿងរ៉ាវវិវាទពាក្យសម្តីឆ្លើយឆ្លងគ្នារវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និងអ្នកនាងអូ រស្មី ក្រោយពីអ្នកនាងម៉េង កែវពេជ្ជតាចេញសាររិះគន់ទៅកាន់ អូ រស្មី ថាបានយកបទនាងច្រៀងដោយមិនបានដាក់ឈ្មោះម្ចាស់ដើម។ កាន់តែឡើងកម្តៅក្រោយពីអ្នកនាង អូ រស្មីឆ្លើយតបសារធ្ងន់ៗទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា។

ថ្មីៗនេះអ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហាញ​ការ​ហួសចិត្ត ទៅ​លើ​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​បាន​យក​ស្នាដៃ​របស់​អ្នក​នាង​ទៅ​ធ្វើ​ជំនួញ​លើ​ឆា​ណែ​ល​យូ​ធូប តែ​មិន​បាន​ដាក់​ប្រភព​ម្ចាស់​ដើម​នៃ​បទ​ចម្រៀង​នោះ ដល់​ពេល​អ្នក​នាង​គ្រាន់តែ​ស្នើ​ឲ្យ​ដាក់​ប្រភព​ដើម បែរជា​ប្រើប្រាស់​សម្តី​លើសលួស​លើ​រូប​អ្នក​នាង​ទៅ​វិញ 

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តាបាន​មាន​និយាយ​ថា «​មុន​នឹង​ខ្ញុំ​និយាយ​ពី​រឿង​ភាព​អយុត្តិធម៌​លើ​ខ្ញុំ​  អ្នក​ដែល​ធ្វើបាប​អ្នកសិល្បៈ​ដូច​គ្នា គ្មាន​នរណា​ទេក្រៅពី​អ្នកសិល្បៈ​ហ្នឹង​តែ​ម្តង  ចាំ​មើល​ទាំងអស់​គ្នា ថា​តើ​ភាព​អយុត្តិធម៌​វា​មាន​កើត​មាន​លើ​ខ្ញុំ​ដល់ពេល​ណា ដោយសារ​រឿង​អយុត្តិធម៌​ខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អស់ចិត្ត »  អ្នក​នាង​បាន​បន្ត​ថា អ្នកខ្លះ​ចូល​មក​ក្នុង​សិល្បៈ​ដើម្បី​តែ​ប្រយោជន៍​ទេណា​បងប្អូន​យក​សិល្បៈ​ធ្វើ​ជា​ឈ្នាន់​ទេ ខ្ញុំ​អត់​បញ្ហា​ទេ ខ្ញុំ​មាន​សមត្ថភាព​បង្កើត​ស្នាដៃ​សិល្បៈ​ខ្លួនឯង​បាន ប៉ុន្តែ​ខ្លះ​គាត់​អត់​មាន 

អ្នក​នាង​បាន​បន្ត​ថា ថ្មី​ៗ​នេះ​បទ​ចម្រៀង​មួយ​បទ​របស់​អ្នក​នាង​ដែល​មាន​ចំណងជើង​ថា «​សម្រស់​នារី​ខ្មែរ​» ត្រូវ​បាន​តារាចម្រៀង​នាង អូ រស្មី យក​ទៅ​ច្រៀង​បង្ហោះ​ក្នុង​ឆា​ណែ​ល​យូ​ធូប ដោយ​មិន​បាន​ដាក់​ប្រភព​ម្ចាស់​ដើម គ្រាន់តែ​សរសេរ​ថា បទ​ចម្រៀង «​សម្រស់​នារី​ខ្មែរ​» ច្រៀង​ឡើង​វិញ​ដោយ​នាង អូ រស្មី អ្នកនាងថា​ក្រោយ​ពី​អ្នក​នាង​ស្នើ​សុំ​ឲ្យ​ដាក់​ឈ្មោះ​ម្ចាស់​ដើម​នោះ ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​ឆាត​ជា​សម្លេង​មក​រក​អ្នក​នាង ឆ្លើយឆ្លង​ជាមួយ​អ្នក​នាង​របៀប​មួយ​ដែល​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មិន​អាច​ទទួលយក​បាន 

កាន់តែឡើងកម្តៅក្រោយពីគនីយហ្វេសប៊ុកមួយដែលមានឈ្មោះថាAu Reaksmey បានបញ្ចេញសារតបយ៉ាងចាក់ដោត​ដោយទាំងមាក់ងាយសមត្ថភាពនិងទឹកដមសំនៀង។ ក្រៅពីនេះគនីយមួយនេះក៏បានរិះគន់តារាចម្រៀងម៉េង កែវពេជ្ជតាមួយចំនួនទៀតដែលកាន់តែដុតកម្តៅឲ្យរឿងរ៉ាវនេះកាន់តែធំ។ ទោះជាយ៉ាងណាថ្មីៗនេះគនីយដដែលក៏បានចេញមុខបញ្ជាក់ថា គណនីយដែលចូលទៅតបតនឹងតារាចម្រៀងម៉េង កែវពេជ្ជតានោះគឺត្រូវបានគេលួច Hack យកទៅប្រើប្រាស់៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print