គ្រោះថ្នាក់ចរាចរណ៍បុកគ្នាដោយសាររថយន្តដាច់ហ្រ្វ័ង ស្លាប់ម្នាក់រងរបួស២៩ នាក់នៅភូមិបិតត្រាង ស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មានស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សបុ្រសស្រី២៩នាក់ផ្សេងទៀត ភាគច្រើនជាកម្មករ កម្មការិនីរោងចក្របានរងរបួសធ្ងន់និងស្រាលក្នុងឧបទ្ទវហេតុរថយន្តម៉ាក FUSO ពណ៌ ត្រួយចេក ពាក់ស្លាកលេខព្រះសីហនុ3A-7073 របស់ក្រុមហ៊ុនSP ដាច់ហ្វ្រ័ងជ្រុលទៅបុករថយន្តដឹកកម្មករចំនួន៣គ្រឿងនៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១១.២១២ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៧កន្លះយប់ថ្ងៃ១១សីហា ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត១គ្រឿងម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខព្រះសីហនុ3A-7073ជារបស់ក្រុមហ៊ុន SP។ អ្នកបើកបរឈ្មោះ កែវ សៅភី ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបើកពីទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ពេលមកដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោតរថយន្តនេះដាច់ហ្រ្វ័ងក៏ជ្រុលទៅបុករថយន្តចំនួន៣គ្រឿងដែលបើកក្នុងទិសដៅស្របគ្នា ៖
១-រថយន្តម៉ាក Ssangyong ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2W-9934 ដឹកកម្មករ ។
២-រថយន្តម៉ាក Ssangyong ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-4198 ដឹកកម្មករ ។
៣-រថយន្តម៉ាក LEXUS RX330 ពណ៌ ប្រផេះ ពាក់ស្លាកលេខព្រះសីហនុ2B-6918 ។

លោកស្នងការបានបញ្ជាក់ថា ក្រោយកើតហេតុមួយសន្ទុះក៏មានរថយន្តដឹកកុងតឺន័រ១គ្រឿងម៉ាក international ពណ៌ប្រាក់ ពាក់ស្លាកលេខភ្នំពេញ3D-6269 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានគេចរថយន្តម៉ាកLEXUS RX330 (ដែលជួបគ្រោះថ្នាក់ករណីទី១កណ្តាលផ្លូវ) ក៏ជ្រុលចង្កូតមកខាងឆ្វេងដៃបុករះម៉ូតូចំនួន ៤គ្រឿងដែលឈប់ចតមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើកទី១ មានដូចខាងក្រោម៖
១-ម៉ូតូម៉ាក WAVE ពណ៌ខ្មៅ បាក់ស្លាកលេខ ភ្នំពេញ1U-6013 ។
២-ម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DE-2951 ។
៣-ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ។
៤-ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ។
+តុល្យការគ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្សចំនួន១នាក់ និងរងរបួសមនុស្សចំនួន ២៩នាក់ស្រី ២២នាក់ (ធ្ងន់ចំនួន៨នាក់ ស្រី៦នាក់) ៖
១-ឈ្មោះ ឆឹង ប៊ុនឆេង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាម​ក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( ស្លាប់​នៅនឹងកន្លែងកើតហេតុ ) ។
២-ឈ្មោះ កៅ លីហ៊ួយ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
៣-ឈ្មោះ ផុន ខឿន ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
៤-ឈ្មោះ ស៊ីន នីន ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសជើងខាងស្ដាំ )។
៥-ឈ្មោះ អាត វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាម​ក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
៦-ឈ្មោះ ទាវ ណា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិចំការកៅស៊ូ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
៧-ឈ្មោះ សុខ ដានី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
៨-ឈ្មោះ ធន ម៉ារីណា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាម​ក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល ពោះធំ៦ខែ )។
៩-ឈ្មោះ កុល វ័ន្ត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )។
១០-ឈ្មោះ នូវ ស្រីយឿន ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
១១-ឈ្មោះ សេង ស៊ុន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅបច្ចុប្បន្ន ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកបើកបរម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានស្លាកលេខ ។
១២-ឈ្មោះ ផាត សុភាព ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិចំការកៅស៊ូ​ ឃុំជើងគោ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
១៣-ឈ្មោះ ប្រាក់ មិត្ត ភេទប្រុស​ អាយុ ២៣ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិកោះខ្យង​ ឃុំអូរជ្រៅ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
១៤-ឈ្មោះ អ៊ុយ ភីណា ភេទប្រុស អាយុ ២១ឆ្នាំ

១៥-ឈ្មោះ វី បូរី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសដៃ )។
១៦-ឈ្មោះ កុក ចន្នី ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសមធ្យម )។
១៧-ឈ្មោះ ធឹប ស្រីពៅ ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាម លើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសជើងធ្ងន់ )។
១៨-ឈ្មោះ ពៅ មុំ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
១៩-ឈ្មោះ ស៊ីវ ឌៀប ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
២០-ឈ្មោះ រ៉ាវ ហឹមស្រស់ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិបន្ទាយប្រិយ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
២១-ឈ្មោះ ប្រុស លាងលី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )។
២២-ឈ្មោះ យោ ស្រីលាភ ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )។
២៣-ឈ្មោះ នាក់ ទាវ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )។
២៤-ឈ្មោះ ទោង សុធា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )។
២៥-ឈ្មោះ តូច ស្រីលីន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
២៦-ឈ្មោះ ដឺន ឌី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
២៧-ឈ្មោះ ប៉ោ ស្រីវេត ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
២៨-ឈ្មោះ សឿន ធូ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )។
២៩-ឈ្មោះ ស្រី ណា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )។
៣០-ឈ្មោះ លៀម ស្រីណេ ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )។
ចំណែកអ្នកបើកបររថយន្តម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាក លេខព្រះសីហនុ3A-7073 របស់ក្រុមហ៊ុន SP  ឈ្មោះ កែវ សៅភី បាននាំខ្លួនមកសាកសួរមកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ រីឯវត្ថុតាង រថយន្តចំនួន ៥គ្រឿងខូចខាតធ្ងន់ និងម៉ូតូចំនួន ៤គ្រឿងខូចខាតធ្ងន់បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print