បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល នឹងបើកប្រាក់ប្រចាំខែសីហា សម្រាប់២សប្តាហ៍លើកទី១ ចាប់ពីថ្ងៃ១៤ ខែសីហា ឆ្នាំ២០២០

ចែករំលែក៖

សូមបញ្ជាក់ថា៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប .ជ.ស.)មានកិត្តិយសសូមគោរពជម្រាប ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នៅ រាជធានីភ្នំពេញ បានជ្រាបថា ប្រាក់គោលនយោបាយសោធនស័ម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុង ខែសីហា  ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ នៅគ្រប់សាខានៅរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។ និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅ គណនីរបស់ធនាគារ កាណាឌីយ៉ា ក.អ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ ចំពោះប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់សពនិវត្តជន របស់សពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងប្រាក់គោលនយោបាយប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពនិវត្តជន អ្នកនៅក្នុងបន្ទុក របស់សពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន ឬតាមសាលាសង្កាត់សាលាខណ្ឌ នៅរាជធានីភ្នំពេញ ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីត មន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុកទាំងអស់នៅរាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន ។ ក្នុងករណី និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ មានជំងឺមិនអាចទៅបើកប្រាក់សោធននៅធនាគារបាន ឬទទួល មរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិបើកប្រាក់សោធនប្រចាំខែ មេត្តាជូនដំណឹងជាបន្ទាន់មកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល តាមទូរស័ព្ទលេខ : 023726491 023 987 512 023 987 523 ឬតាមរយៈ E-mail: [email protected] ដោយសេចក្ដីអនុគ្រោះ៖ ។ បញ្ជាក់ : ប.ជ.ស. មានគេហទំព័រ www.nssfc.gov.kh

Facebook page: បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល – បជស (https://www.facebook.com/nssfc4) Channel Telegram: បេឡាជាតិសន្តិសុខសង្គមសម្រាប័មន្ត្រីរាជការស៊ីវិល (ប.ជ.ស.)- NSSFC (https:/t.me/nssfc) ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print