កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស ចុះបង្ក្រាប​បទល្មើស​នេសាទ​

ចែករំលែក៖

ខេត្ត​កំពង់ចាម ៖​ លោកវរសេនីយ៍ត្រី រ៉េត ចាន់លី អធិការរងនគរបាលស្រុកកងមាស បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់(រ៉ាវ លូស្បៃមុង)នៅតាមបណ្ដោយទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

ការបង្ក្រាបធ្វេីឡេីងនៅព្រឹក​ថ្ងៃ​ទី១២​ ខែសីហា​ ឆ្នាំ​២០២០ ដែលវត្ថុ​តាងរឹបអូសបានខាងលើ ជំនាញបានកាប់បំផ្លាញនិងដុតចោលនៅនឹងកន្លែង​តែ​ម្ដង​ ។

លោកវរសេនីយ៍ត្រី រ៉េត ចាន់លី បានប្រាប់​ឱ្យដឹង​ថា​ ក្រោយទទួលបានបទ​បញ្ជាពីលោក​ឧត្ដម​សេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ភ្លាម លោកវរសេនីយ៍ឯក ជា ជួន អធិការ​នគរបាល​ស្រុកកងមាស​ បានចាត់កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង និងកម្លាំងប្រជាការពារ ដឹកនាំដោយរូបលោកផ្ទាល់បានចុះបង្ក្រាបបទល្មើស​នេសាទខុសច្បាប់(រ៉ាវ លូស្បៃមុង)​នៅតាមបណ្ដោយមាត់ទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

លោកបញ្ជាក់ថា​ ឧបករណ៍នេសាទ​ល្មេីស​ច្បាប់​ដែល​ចាប់​យក​បាន​រួមមាន​ ៖
រ៉ាវចំនួន៣៤មាត់​ របាំងព្រួលចំនួន៣០០​ម៉ែត្រ​ ស្បៃមុងចំនួន៣២មាត់​ របាំងព្រួល​ចំនួន២៥០ម៉ែត្រ​ បង្គោល២០០ដើម​ ចំណែក​កូនត្រីត្រូវបានលែងចូលក្នុងទន្លេវិញមានចំនួន៥០គីឡូក្រាម។

លោកបន្តថា​ ចំពោះវត្ថុ​តាងដែល​រឹបអូស​បានខាងលើ ជំនាញបានកាប់បំផ្លាញ និងដុតចោលនៅកន្លែងកើតហេតុ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្ត​កំពង់ចាម​ផងដែរ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print