នៅថ្ងៃទី១២ ខែសីហា អង្គការសហប្រជាជាតិបានអនុញ្ញាតឲ្យមន្ត្រីក្នុងខេត្តGyeonggi ប្រទេសកូរ៉េខាងត្បូង ផ្តល់ជំនួយដល់កូរ៉េខាងជើង។
ការសម្រេចលើកលែងទណ្ឌកម្មខាងលើរបស់អង្គការសហប្រជាជាតិគឺមានប្រសិទ្ធភាពរយៈពេល៦ខែ រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយការអនុញ្ញាតខាងលើ កូរ៉េខាងត្បូងនឹងផ្តល់ជំនួយដល់កូរ៉េខាងជើងនូវសម្ភារ បរិក្ខារជួយដល់ពលរដ្ឋងាយរងគ្រោះនៅក្នុងខេត្តNampo និង Nam Pyongan ។
ខេត្តGyeonggi របស់កូរ៉េខាងត្បូង ជាប់ព្រំដែនកូរ៉េខាងជើង ហើយមន្ត្រីក្នុងខេត្តនេះមានភាពសកម្មនៅក្នុងទំនាក់ទំនងមិត្តភាពតាមព្រំដែននៃប្រទេសកូរ៉េទាំងពីរ។ ប៉ុន្តែ ដោយសារតែទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបានធ្វើឲ្យសកម្មភាពផ្តល់ជំនួយមនុស្សធម៌ ទៅកាន់ខេត្តជាប់ព្រំដែនគ្នាជួបផលលំបាកយ៉ាងខ្លាំង។ នៅពេលនេះអង្គការសហប្រជាជាតិបានលើកលែងទណ្ឌកម្ម គឺជារឿងល្អប្រសើរបំផុតសម្រាប់ខេត្តព្រំដែន បង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរ។
ពលរដ្ឋកូរ៉េខាងជើង ប្រឈមនិឹងកង្វះស្បៀងអាហារ ដោយសារតែគ្រោះធម្មជាតិ ហើយកុមារជាច្រើនប្រឈមកង្វះអាហារូបត្ថម្ភ។ ជាមួយគ្នានេះអង្គការសហប្រជាជាតិបានលើកលែងទណ្ឌកម្មដល់បណ្តាអង្គការមនុស្សធម៌នានាអាចបញ្ជូនជំនួយដល់កូរ៉េខាងជើង ពិសេសគឺបរិក្ខារពេទ្យទប់ស្កាត់ឆ្លងកូវីដ-១៩ ៕