អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរុះរេីរបងដេីម្បីស្ថាបនាពង្រីកផ្លូវបេតុង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយអភិបាលរងខណ្ឌពោធិ៍សែនជ័យបានចុះរុះរើរបងដើម្បីពង្រីកផ្លូវមួយខ្សែ និងស្ថាបនាជាផ្លូវបេតុងនាពេលខាងមុខនេះ​ ដែលស្ថិតនៅជាប់រោងចក្រឥណ្ឌា ក្នុងភូមិព្រៃទា១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានឲ្យដឹងថា​ ផ្លូវបេតុងកំពុងស្ថាបនាខាងលើមានប្រវែង៦០០ម៉ែត្រ និង ទទឹង១២ម៉ែត្រ ដែលកាលពីមុនមានភាពតូចចង្អៀតនិងលិចទឹកដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ដូច្នេះហើយទើបអាជ្ញាធរសហការគ្នាស្ថាបនាជាផ្លូវបេតុងនេះតែម្តង។

ក្នុងការស្ថាបនាផ្លូវបេតុងខាងលើអាជ្ញាធរក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាផងដើម្បីប្រេីប្រាស់ឱ្យបានយូរអង្វែង៕

ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print