ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឃុន សំណាង បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក មុឹង នឿន ជំនួយការ ការិយាល័យសង្គ្រោះគ្រោះមហន្តរាយ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាលបាល នៅផ្ទះ ស្ថិតនៅភូមិដីថ្មី សង្គាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារបាននាំយកអំណោយឧបត្ថម្ភរបស់ លោកឧត្តមសេនីយ៍ឯកមេបញ្ជាការ មានដូចជា ៖
១-ថវិកាចំនួន ៧០០.០០០ រៀល។
២-ទឹកសុទ្ធចំនួន០២ កែស។
៣-ទឹកទឹកក្រូចចំនួន ០២កែស។
៤- អង្ករចំនួន ០១ ការុង។
៥-ស្ករគ្រាប់ ០១ កញ្ចប់ធំ។
ទៅជូនមិត្ត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕
ដោយ៖ សិលា
...