តំណាងរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ចុះហត្ថលេខា គោលនយោបាយយុទ្ធសាស្ត្រ និងនវានុវត្តន៍ (CSIP)

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។ លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង លោកសាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច) និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសិក្សា ស្រាវជ្រាវ រវាងក្រសួងបរិស្ថាន តំណាងដោយ លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងមជ្ឈមណ្ឌលគោលនយោបាយយុទ្ធសាស្ត្រ និងនវានុវត្តន៍ (CSIP)តំណាងដោយលោកបណ្ឌិត ភឹម រុនស៊ីណារិទ្ធិ នាយកស្តីទី និងជាទីប្រឹក្សាជាន់ខ្ពស់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានជ្រើសរើស CSIP ធ្វើជាអ្នកអនុវត្ត គម្រោងស្រាវជ្រាវចំនួនពីរ គឺគម្រោង យុទ្ធសាស្រ្តជាតិក្នុងការគ្រប់គ្រងបរិស្ថាន និងកំណត់តម្លៃសំណល់ និងគម្រោងគំរូអភិវឌ្ឍន៍សហគមន៍ ប្រកបដោយចីរភាព ដែលជាគំនិតផ្តួចផ្តើមរបស់ លោក សាយ សំអាល់ ប្រធាន ក.ជ.អ.ច. និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវ សំដៅរួមចំណែកដល់ការធ្វើឱ្យប្រសើរថែមទៀតនូវគោលនយោបាយ ជាតិ ដែលពឹងផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print