ហ្វីលីពីននឹងសាកល្បងវ៉ាក់សាំងទិញពីរុស្ស៊ីនៅខែតុលាឆ្នាំ២០២០

ចែករំលែក៖

អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃទី១៣ខែសីហាបានប្រកាសថា ប្រទេសនេះនឹងសាកល្បងវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ទិញពីរុស្ស៊ីនៅខែតុលា ហើយប្រធានាធិបតី Duterte នឹងចាក់វ៉ាក់សាំងនោះនៅខែឧសភាឆ្នាំ២០២១។
លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ នៅក្នុងសេចក្តីប្រកាស នាថ្ងៃទី១៣ខែសីហា ក្រោយពេលអ្នកឯកទេស វិទ្យាសាស្ត្រ ហ្វីលីពីន បានជួបជាមួយ តំណាងមជ្ឈមណ្ឌល Gamaleya របស់រុស្ស៊ី ស្តីពីការការសាកល្បង និង ព័ត៌មានពាក់ព័ន្ធការចាក់ថ្នាំបង្ការ។
លោក Harry Roque បានបញ្ជាក់ថា ការចាកសាកល្បងវ៉ាក់សាំងទិញពីរុស្ស៊ី នឹងធ្វើឡើងក្នុងរយៈពេល ពីខែតុលាដល់ខែមីនាឆ្នាំ២០២១។ ចំណែកប្រធានាធិបតីហ្វីលីពីនវិញ នឹង សាកល្បង វ៉ាក់សាំងនេះនៅខែឧសភា ឆ្នាំ២០២១។
ប្រធានាធិបតីហ្វីលីពីនលោក Duterte មានបំណងចង់បានវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ឲ្យបានឆាប់បំផុត។ កាលពីខែកក្កដា លោកបានស្នើដល់ចិនផ្តល់អាទិភាព ដល់ហ្វីលីពីន មុនគេ ប្រសិនបើចិនផលិតបានវ៉ាក់សាំងនោះ។
ហ្វីលីពីនមានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង១៤៣ពាន់នាក់ និងស្លាប់ ២៤០៤នាក់ដោយកូវីដ១៩។ ជាមួយគ្នានេះសេដ្ឋកិច្ចប្រទេសជាតិរងផលប៉ះបាល់យ៉ាងខ្លាំង ដូច្នេះ បើមានវ៉ាក់សាំងកាន់តែលឿនសេដ្ឋកិច្ចជាតិនឹងល្អប្រសើរបានឆាប់បំផុត៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print