ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅទាក់ដៃចង្កូតជាមួយនឹងម៉ូតូ ១គ្រឿងទៀតបណ្ដាលអោយយុវជន២នាក់រងរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានទាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀតដែលជិះគ្នាពីរនាក់ បណ្ដាលអោយយុវជនទាំងពីរនាក់នោះដួលបោកទៅនិងថ្នល់រងរបួសធ្ងន់ និងស្រាល។

IMG_6194

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០ នាទីរសៀល ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ២១៧(ផ្លូវចំការដូង) ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញមានម៉ូតូ ២គ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីត្បូងមកជើងក្នុងល្បឿនលឿនដូចគ្នា ខណៈនោះស្រាប់តែមានម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី ២០១០ ដោយមិនចាំស្លាកលេខបានបើកជែងនឹងរថយន្ដស្រាប់តែភ្លាមនោះ ក៏បានជ្រុលចង្កូតមកប៉ះជាមួយនឹងដៃចង្កូតម៉ូតូ១ គ្រឿងទៀតម៉ាក សេដេ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ផ៩០៩១ ភព១ ដែលជិះគ្នាពីរ ដែលបណ្ដាលអោយយុវជន ២នាក់នោះដួលទៅផ្ទុបទៅនិងថ្នល់ រងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល ក្រោយមកភាគីខាងម៉ូតូបង្កបានបន្តល្បឿនជិះគេចខ្លួនបាត់ស្រមោលភ្លាមៗពីកន្លែងកើតហេតុតែម្ដង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ គឹម ដេវីត អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យទួលអំពិល មានទីលំនៅភូមិបាគួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(រងរបួសស្រាល) ជនរងគ្រោះទី២ ឈ្មោះ អា គ (រងរបួសធ្ងន់) ស្នាក់នៅជាមួនគ្នា។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង ២នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន(សួគ៌ា)។ ដោយឡែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំប្រគល់ឲ្យម្ចាស់វិញ៕

IMG_6204

IMG_6202

IMG_6206

IMG_6212

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print