អតីតខ្សែការពារក្លិបសេះបង្កង់ Juventus លោក Lichtsteiner ប្រកាសចូលនិវត្តន៍

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស្វ៊ីសបានប្រកាសថា ខ្សែការពារវ័យ៣៦ឆ្នាំនិងជាអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីសលោក Lichtsteinerបានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ

ដោយបានចាប់ផ្តើមអាជីពជាកីឡាករនៅក្លិបស្វ៊ីស Grasshopper លោក Lichtsteiner ធ្លាប់បានលេងឱ្យក្លិប Lille និង Lazio មុនពេលផ្លាស់ទៅ Juventus នៅរដូវក្តៅកាលពីឆ្នាំ២០១១ ។

លោក Lichtsteiner ធ្លាប់បានជួយក្រុមឈ្នះពានរង្វាន់ Serie A ចំនួន៧លើកជាប់ៗគ្នា និងបានលេងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំ២០១៥ និងឆ្នាំ២០១៧ បន្ទាប់មកលោកLichtsteiner បានចូលរួមជាមួយក្រុម Arsenal ក្នុងឆ្នាំ២០១៨ ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ហើយបានផ្លាស់ទៅកាន់ក្លិប Augsburg មួយឆ្នាំក្រោយមក។

នៅក្នុងកម្រិតអន្តរជាតិ Lichtsteiner ធ្លាប់បានបង្ហាញខ្លួនចំនួន១០៨ដងសម្រាប់ជម្រើសជាតិស្វ៊ី និងបានបង្ហាញខ្លួននៅឯព្រឹត្តិការណ៍ FIFA World Cup ចំនួនដង និងពានរង្វាន់អឺរ៉ុបចំនួន២ដង ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print