ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចនគរបាលច្រកអន្តរជាតិអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានទទួលយកពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ៣៧នាក់ ស្រី ០៩នាក់ និងកុមារ ០២នាក់។
ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។
ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា។
គេអៈអាងថា៖ ពលករខ្មែរ មួយចំនួននៅតែបន្តឆ្លងដែនដោយខុសច្បាប់ ហាក់មិនគិតពីបញ្ហាសុខភាព ការណែនាំរបស់សមត្ថកិច្ច និងអាជ្ញាធរទាល់តែសោះ ៕
ដោយ៖ សិលា
...