រថយន្តដាច់កង់ម្ខាងបុកម៉ូតូ២គ្រឿងស្លាប់ម្នាក់ របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តសៀមរាប៖  រថយន្តមួយគ្រឿងបានបុកម៉ូតូ២គ្រឿង នៅចំណុច ផ្លូវជាតិលេខ៦ ក្នុងភូមិទឹកថ្លាឃុំខ្នាត ស្រុកពួក ខេត្ត សៀមរាប នាយប់ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២០ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ម្នាក់របួស ២នាក់។
សាក្សីបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកពីទិសខាងកើតទៅទិសខាងលិចហើយបានដាច់កង់ខាងឆ្វេងផ្នែកខាងមុខរេចង្កូតបុកជាមួយនឹងម៉ូតូ២គ្រឿងជិះគ្នា ៣ នាក់បើកបរពីទិសខាងលិចទៅទិសខាងកើតបណ្តាលឲ្យស្លាប់បុរសអ្នកបើកបរម៉ូតូមួយនាក់ភេទប្រុសនិង របួសធ្ងន់ពីរនាក់។ ក្នុងករណីនេះដែរក៏បណ្តាលឲ្យខូចខាតរថយន្តនិងម៉ូតូទាំង២គ្រឿង ដោយសាររថយន្តបើកពីទិសខាង កើតទៅទិសខាងលិចហើយរថយន្តដាច់កង់ខាងមុខឆ្វេងបណ្ដាលឲ្យបុកម៉ូតូដែលបើកបរច្រាស
ទិសគ្នាទាំងពីរគ្រឿងតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយកើតហេតុអ្នកបើកបររថយន្តគេចខ្លួនបាត់ ហើយ
កម្លាំងជំនាញទៅដល់ចុះវាស់វែង ដើម្បីកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print