អភិបាលរង​ខេត្តកណ្តាល​ចុះ​ចាប់​គ្រឿងចក្រ​ជំនួស​អាជ្ញាធរ​ស្រុក​កៀនស្វាយ​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ គ្រឿងចក្រ​ប្រភេទ​ជីក​កកាយ​ ដី​ ឈូស​ដី​ និង​រថយន្ត​សម្រាប់​ដឹក​ ដី​ចេញពី​ការដ្ឋាន​ត្រូវ​បាន​ សមត្ថកិច្ច​ ចម្រុះ​ដឹកនាំ​ដោយ​ លោក​ជឹ​ម​ សុ​ខុន​ អភិបាលរង​ខេត្ត​ កណ្តាល​ ចុះ​ចាប់​ស្ងាត់ៗ​មិន​អោយ​អាជ្ញា​ ធរ​ដែនដី​ដឹង​នោះ​ឡើយ​ព្រោះ​ខ្លាច​ក្រុម​រកស៊ី​ជីកដី​ខុសច្បាប់​ជន្លៀស​គ្រឿងចក្រ​ចេញពី​រណ្តៅ​ដី​ ។​

dr (7)

​ករណី​ចុះ​ចាប់​ គ្រឿងចក្រ​ជីក​ ដី​ ខុសច្បាប់​រួម​និង​រថយន្ត​ដឹក​ដី​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០ និង១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៦​ ចុះ​ពី​ផ្លូវជាតិ​លេខ​១​ចម្ងាយ​ជាង​២០០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ជ្រោយ​ដង​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​គ្រឿងចក្រ​ដែល​សម​ត្ង​កិច្ច​ ចាប់​ នៅ​ពេល​ នេះ​រួម​មាន​ប្រភេទ​អេ​ស្ការ​វ៉ា​ទ័​រ​២​គ្រឿង​ អា​ប៊ុល​សម្រាប់​រុញ​ដី​១​គ្រឿង​ និង​រថយន្ត​សម្រាប់​ដឹក​ដី​ចេញពី​ការដ្ឋាន​ចំនួន​៣​គ្រឿង​ ។​

​លោក​ យ៉ង់​ សំ​អូន​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ​ដែល​ចូលរួម​ជាមួយ​គណៈ​ក​ម្មា​ការ​បានអោយ​ដឹង​ថា​ ការ​ចុះ​ហាមឃាត់​គ្រឿង​ ចក្រ​ជីក​កកាយ​ដី​នេះ​ដឹកនាំ​ដោយ​លោក​ជឹ​ម​ សុ​ខុន​ អភិបាលរង​ខេត្តកណ្តាល​ ដោយសារ​តែ​ការ​ជីកដី​នេះ​ត្រូវ​បាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ពិនិត្យ​ឃើញ​ថា​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ការិយាល័យ​ជំនាញ​ ។​ ចំពោះ​គ្រឿងចក្រ​និង​រថយន្ត​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​កន្លែង​រណ្តៅ​ដី​រង​ចាំ​មាន​ដំណោះស្រាយ​ ។​

​មន្ត្រី​ដែល​បំរើ​ការ​នៅ​សា​ លា​ឃុំ​សំរោង​ធំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ ប្រាប់​ថា​គ្រឿងចក្រ​និង​រថយន្ត​ដឹក​ដី​ដែល​កម្លាំង​ចម្រុះ​ចុះ​ទៅ​ចាប់​នៅ​ពេល​នេះ​ ជា​របស់​ឈ្មួញ​រកស៊ី​ជីកដី​ ដឹក​ដី​ ឈ្មោះ​បារាំង​ ។​ កន្លង​មក​ឈ្មួញ​ឈ្មោះ​បារាំង​នេះ​មានច្បាប់​អនុញ្ញាត​អោយ​ជីកដី​ និង​ដឹក​ដី​លក់​ តែ​ច្បាប់​នោះ​ហួស​សុពលភាព​ហើយ​ ។​ ដោយ​សំអាង​លើ​ច្បាប់​ចាស់​ដែល​មាន​ស្រាប់​ឈ្មួញ​ឈ្មោះ​បារាំង​បាន​បន្ត​ជីកដី​ទាំង​បំពាន​ច្បាប់​ ហើយ​អាជ្ញាធរ​ឃុំ​-​ស្រុក​ ក៍បាន​ដឹង​ដែរ​ពី​សកម្ម​ ភាព​ជីក​កកាយ​ដី​អត់​ច្បាប់​នេះ​ តែ​គ្មាន​វិធានការ​ទប់ស្កាត់​នោះ​ទេ​ ពោល​គឺ​ឈ្មួញ​ឈ្មោះ​ បារាំង​នេះ​មាន​សែស្រឡាយ​នៅ​សាលាស្រុក​ ។​

​ពាក់ព័ន្ធ​ករណី​ដែល​លោក​ អភិបាលរង​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​មក​ចាប់​គ្រឿងចក្រ​ជីកដី​ខុសច្បាប់​ស្ងាត់ៗ​មិន​អោយ​ អាជ្ញាធរ​ស្រុក​ដឹង​នេះ​ដែរ​ លោក​អ៊ូ​ ឈាង​ អភិបាលស្រុក​ កៀនស្វាយ​ពុំ​អាច​ទំនាក់ទំនង​បាន​នោះ​ទេ​ ដោយ​ទូរស័ព្ទ​ ចូល​ចំនួន​២​ដង​តែ​មិន​មាន​អ្នក​ទទួល​ ។​

​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​មាន​ ចំណាត់ការ​ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ សាទរ​ ទន្ទឹម​និង​នោះ​ពួក​គាត់​ សំណូមពរ​ដល់​អាជ្ញាធរ​ មេត្តា​ពិនិត្យ​ទីតាំង​រណ្តៅ​ដី​ដែល​មានច្បាប់​ផង​ ព្រោះ​ទីតាំង​ខ្លះ​ អាង​មានច្បាប់​ធ្វើតាមតែ​ទំនើ​ង​ចិត្ត​ ដូច​ជា​ ការ​ដឹក​លើ​ស​កំណត់​ បណ្តាល​អោយ​ជ្រុះ​ធ្លាក់​ មក​លើ​ផ្លូវ​ រអិល​ ហុយ​ ជា​ពិសេស​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​អោយ​មនុស្ស​ ស្លាប់​និង​របួស​ជា​រឿយៗ​។​ ជាមួយ​គ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​ស្នើ​អោយ​មន្ត្រី​ជំនាញ​ ជា​ពិសេស​លោក​អភិបាលខេត្ត​បន្ត​ចុះ​ពិនិត្យ​រណ្តៅ​ដី​មួយ​កន្លែង​ទៀត​នៅ​ខាងក្រោយ​ភូមិ​ពពាលខែ​ ជីក​ជម្រៅ​រាប់​សិប​ ម៉ែត្រ​រំ​ខាង​ដល់​ពួក​ប្រែ​ត​ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​ទៅ​ហាមឃាត់​នោះ​ទេ​ គឺ​មាន​តែ​ចាំ​រាប់​ ក្បាល​រថយន្ត​ដឹក​ដី​យក​លុយ​តែ​ប៉ុណ្ណោះ​ ក្រោម​ពាក្យ​ថា​ “​ គណៈ​ក​ម្មា​ការ​ទ្រទ្រុង​ផ្លូវ​ “​ តែ​ផ្លូវ​ខូច​អស់ហើយ​ ជា​ពិសេស​ផ្លូវ​ក្នុងភូមិ​ពពាលខែ​តែ​ម្តង​ ប្រជាពលរដ្ឋ​ធ្វើ​ដំណើ​ឆ្លងកាត​ម្តងៗ​ស្រែក​រកតែ​ “​ ពុទ្ធោ​ “៕​

dr (3)

dr (5)

dr (2)

dr (1)

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print