កីឡាករក្លិប Aberdeen ត្រូវបានពិន័យចំពោះការរំលោភលើពិធីសារការពារជំងឺកូវីដ-១៩

ចែករំលែក៖

កីឡាកររបស់ក្រុម Aberdeen នៅលីកកំពូលស្កុតឡេនចំនួន៨នាក់ដែលបានរំលោភលើពិធីសារលើការការពារជំងឺកូវីដ១៩ និងបានជំរុញឲ្យការប្រកួតលីកចំនួន៣ប្រកួតត្រូវបានពន្យារពេល ដែលត្រូវបានសហព័ន្ធបាល់ទាត់ស្កុតឡេនស្តីបន្ទោស និងត្រូវពិន័យចំពោះការរំលោភនេះ

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា កីឡាករបានទៅលេងក្នុងភោជនីយដ្ឋាន និងបារមួយកន្លែងកាលពីថ្ងៃទី០១ ខែសីហាដោយរំលោភលើពិធីសារពីការការពារជំងឺកូវីដ១៩ផ្ទាល់ខ្លួនរបស់កីឡាករម្នាក់ៗ និងសេចក្តីណែនាំរបស់រដ្ឋាភិបាល។

ប្រធានក្លិ Aberdeen លោក Dave Cormack បាននិយាយថា ជាលទ្ធផលនៃការស៊ើបអង្កេតរបស់យើង កីឡាករទាំងនេះត្រូវបានគេស្តីបន្ទោសយ៉ាងខ្លាំង និងពិន័យជាប្រាក់ផង តាមកិច្ចសន្យាលក្ខន្តិកៈត្រូវតែរក្សាការសម្ងាត់រវាងក្លិ និងកីឡាករម្នាក់ៗ ប៉ុន្តែត្រូវធានាថាការពិន័យផ្នែកហិរញ្ញវត្ថុគឺស្របទៅនឹងភាពធ្ងន់ធ្ងរនៃការពិន័យរបស់ពួកគេ

ប្រធានក្លិបលោក Dave Cormack បានអះអាងថា ការផាកពិន័យនេះនឹងត្រូវបរិច្ចាគទៅសេវាសុខភាពជាតិនៅទីក្រុង Grampian ហើយការកំណត់ពិធីសារ និងសេចក្តីណែនាំរបស់រដ្ឋាភិបាលស្កុតឡេនគឺអនុវត្តគ្រប់ក្លិប និងកីឡាករទាំងអស់ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ពេលនេះ

ការប្រកួតរបស់ Aberdeen ជាមួយក្រុម St Johnstone កាលពីថ្ងៃទី០៩ ខែសីហាត្រូវបានពន្យារពេលបន្ទាប់ពីកីឡាករនាក់របស់ក្លិបបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយការប្រកួតនោះត្រូវបានលើកទៅប្រកួតនៅថ្ងៃទី២០ ខែសីហាខាងមុខ

កាលពីថ្ងៃពុធការប្រកួតក្នុងទឹកដីរបស់ក្រុម Aberdeen ជាមួយក្រុមHamilton និងក្រុម Celtic ក៏ត្រូវបានពន្យារពេលដែរ ខណៈដែលខ្សែការពារបែលហ្ស៊ិក Boli Bolingoli របស់ក្រុម Celtic ក៏បានរំលោភច្បាប់ពេលដាក់នៅដាច់ដោយឡែកពីគេ និងត្រូវបានសហព័ន្ធស្តីបន្ទោសផងដែរ

សហព័ន្ធកីឡាបាល់ទាត់អាជីពស្កុតឡេន (SPFL) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបើដំណើរការនីតិវិធីវិន័យដាច់ដោយឡែកពីគ្នារវាងក្រុម Celtic និងក្រុម Aberdeen ពីបរំលោភបំពានសេចក្តីណែនាំពិធីសារការពារជំងឺកូវីដ-១៩ និងសេចក្តីណែនាំរបស់រដ្ឋាភិបាលស្តីពីសុខុមាលភាពសាធារណរៈ ៕

ដោយភារៈ

...

រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print