អធិការខណ្ឌសែនសុខ៖ មិនថាជនជាតិណាទេមានបញ្ហា ក្នុងនាមសមត្ថកិច្ចមូលដ្ឋានត្រូវតែ ជួយដោះស្រាយ ការតវ៉ារបស់ពលករជនជាតិនេប៉ាល់ចំនួន២៧នាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានថ្លែងថា៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីមានការតវ៉ាកាលពីយប់ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២៣:​០០នាទី​ ​នៅ​ចំណុចទីតាំងភូមិដីថ្មី ផ្លូវបេតុង០២ សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនជាតិ នេប៉ាល់ សរុប២៧នាក់ ប្រុស២៥នាក់ ស្រី២នាក់ មកឈរនៅមុខផ្ទះមេការជនជាតិណេប៉ាលដូចគ្នា។
លោកបន្តថា៖ តាមព័ត៌មានពីខាងប៉ុស្តិ៍បានបញ្ជាក់ប្រាប់ថា៖ ក្រុមជនបរទេសខាងលើជាពលករមកពីប្រទេសនេប៉ាលើ មកបំរើការនៅកម្ពុជា(ការដ្ឋានសំណង់)ជាថ្នូរនឹងការមកធ្វើការគឺពលករទាំងអស់ត្រូវ បង់លុយអោយមេការ(ជនជាតិនេប៉ាល់ដូចគ្នា) ចំនួន៥០០០ដុល្លាអាមេរិកបន្ទាប់ពីមកដល់កម្ពុជាមេការ នោះបានដកយកលិខិតឆ្លងដែនរបស់ពួកគាត់ទាំងអស់គ្នា។
មកដល់បច្ចុប្បន្នពួកគាត់មកធ្វើការរយៈពេល៧ខែហើយ តែមេការនោះមិនបានបើកប្រាក់ខែអោយពួគាត់ ទើបពួកគាត់មកឈរតវ៉ានៅមុខផ្ទះដែលមេការជួលនេះតែម្តង។
លោកអធិការបញ្ជាក់ទៀតថា៖ ដោយមានការចូលរួមដោះស្រាយសម្របសម្រួលដោយតំណាងស្ថានទូតនេប៉ាល់ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន នឹងសាលាខណ្ឌសែនសុខ និងភាគីទាំងសងខាងជាលទ្ធផលភាគីខាងមេការបានយល់ព្រមតាមការទាមទាររបស់ពលករគឺ៖
-ចេញថ្លៃសំបុត្រយន្តហោះអោយពលករត្រលប់ទៅណេប៉ាល់វិញ។
-ចេញថ្លៃបន្តទិដ្ឋាការដល់កម្មករដែលហួសសុពលភាព។
-យល់ព្រមបើកប្រាក់ខែអោយពលករទាំងអស់។
-ដោយសារបញ្ហាកូវីដ-១៩បជើងហោះហើរត្រូវបិទ ដូចច្នេះសម្រាប់ថ្លៃស្នាក់នៅបណ្តោះអាសន្ន និង អាហាររបស់ពលករនៅកម្ពុជាគឺភាគីមេការជាអ្នកទទួលខុសត្រូវ។
-បន្ទាប់ពីបញ្ចប់ការពិភាក្សាររកដំណោះស្រាយក្នុងករណីដែលភាគីមេការមិនអនុវត្តន៍រឺគេចវេសមិនអនុវត្តន៍គឺស្ថានទូតនេប៉ាល់ជាអ្នកទទួលខុសត្រូវ។
សកម្មភាពខាងលើបានបញ្ចប់នៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០៕ដោយ៖ សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print