មន្ត្រីមន្ទីរទេសចរណ៍ខេត្ត៖ ប្រាសាទជីហោគឺជាប្រាសាទដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖យោងតាមមន្ត្រីមន្ទីទេសចរណ៏ខេត្តស្វាយរៀងបានអោយដឹងថាប្រាសាទជីហោគឺជាប្រាសាទមួយដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀង ស្ថិតនៅតំបន់ប៉ែកឦសាន នៃទីរួមខេត្ត នៅភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ។

ប្រភពបន្តថាប្រាសាទនេះកសាងឡើងក្នុងអំឡុងសតវត្សទី៦(លំនាំរចនាបថសំបូរព្រៃគុហ៍)សង់លើទីទួលមួយកន្លែងមានកម្ពស់៣ម៉ែត្រទំហំ៥០ម៉ែត្របួនជ្រុងប្របតាមមាត់ទន្លេជាប់ព្រំប្រទល់ដែន កម្ពុជា-វៀតណាម។រីឯតួប្រសាទធ្វើអំបីឥតនិងថ្មបាយក្រៀមពីទិសខាងកើត ក្រៅពីនេះ មានសុទ្ធតែទ្វារបង្អូចបញ្ចេតបិទជាប់ជញ្ជាំង។ចំពោះមេទ្វារ មេបង្អួច ក្បាច់ផ្ងា និងក្បាច់ផ្សេងៗទៀតធ្វើអំពីដីដុតទាំងអស់។

មន្ត្រីដដែលបានបន្ថែមថាសូមបងប្អូនយើងបន្តការការពារនូវការឆ្លងជំងឺកូវីដ ១៩នេះឲ្យបានខ្ជាប់ខ្ជួនដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដោយការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស់នាពេលនៅទីប្រជុំជន រក្សាគំលាត១.៥ម៉ែត្រពីគ្នា ហើយជំនួសការចាប់ដៃដោយការសំពះ កាត់បន្ថយការជួបជុំមនុស្សចាប់ពី៥០នាក់ឡើង ជាពិសេសថ្ងៃឈប់បុណ្យចូលឆ្នាំជំនួសខាងមុខនេះបើស្រឡាញ់ខ្លួនឯង គ្រួសារ និងសហគមន៍ត្រូវការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print