ខេត្តស្ទឹងត្រែងៈ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ កាលពីម្សិលមិញនេះ ក្នុងឱកាសលោកឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង អញ្ជើញ ជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាលជាក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត។
គោលបំណងនៃពិធីនេះ គឺដើម្បីជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងក្រុងស្ទឹងត្រែង និង ស្តាប់ បញ្ហាប្រឈម នានា និង ក្តីកង្វល់ របស់បងប្អូនប្រជាពលរដ្ឋ ជួបប្រទះ តាមមូលដ្ឋាន ក្នុងសង្កាត់ទាំង ៥ របស់ក្រុង ដើម្បីដោះស្រាយនៅកន្លែង និងលើកក្នុងកិច្ចប្រជុំថ្នាក់ជាតិ ដើម្បីដោះស្រាយបន្តទៀត ។
លោកឡូយ សុផាត បានលើកឡើង ថា. បញ្ហា កូវីដ_១៩ នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាយើង ក៏បាននឹងកំពុងទទួលរង ផលប៉ះពាល់ ពីជំងឺ មួយនេះដែរ ពិសស វិស័យទេសចរណ៍ ផ្នែកវិស័យទេសចរណ៍ បរទេស នៅប្រទេសកម្ពុជាយើង ដោយមានការធ្លាក់ចុះ រហូត ៩៩ ភាគរយ ដែលធ្វើឲ្យប្រាក់ចំណូលជាតិ បាត់ពី ២៥០០លានដុល្លារអាមេរិក ទៅ ៣០០០ លានដុល្លារអាមេរិក ពីវិស័យទេសចរណ៍ អន្តរជាតិ ចំពោះវិស័យកាត់ដេរក៏ប្រទេសកម្ពុជាបាត់បង់ ប្រហែល ក្នុងចន្លោះ ៦០ ភាគរយឡើងទៅ បណ្តាលមកពីបាត់ទីផ្សារបញ្ចាដែលឪ្យធ្វើកម្មករយើង មានការខ្វះខាត ។ ក្នុងនោះដែរ ចំពោះវិស័យ ផ្នែកសំណង់ និងផ្នែកសេវាកម្មផ្សេងៗ ប្រទេសកម្ពុជា យើងមិនសូវប៉ះពាល់ ប៉ុន្មានទេ ? ដោយកម្មករនៅមានការងារ ជាធម្មតា ដោយបច្ចុប្បន្ននេះ ចំពោះវិស័យ កសិកម្ម ក្រៅពី ដំណាំ ស្វាយ ដំណាំស្រូវ អង្គរ និង ចិញ្ចឹមសត្វ ផ្សេង ៗ នៅដំណើរការល្អ ជាធម្មតា ដោយនៅមានទីផ្សារយើងនៅមាន ។
លោកឡូយ សុផាត បានបញ្ជាក់បន្ថែមថា. ដោយមូលហេតុ ដូចនេះហើយទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ ក្នុងដំណាក់កាល កូវីដ_១៩ នេះ គឺត្រូវជំរុញ និង លើកស្ទួយលើវិស័យ កសិកម្មឲ្យ ខ្លាំង ព្រោះវិស័យកសិកម្ម អាចទ្រទ្រង់ បានខឿនសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឲ្យប្រជាជនកម្ពុជាអាចរស់បាន ក្នុងពេលលំបាកពេលនេះ មិនមានបញ្ហាប្រឈមដូចបណ្ដាប្រទេសដទៃទៀត។
លោកបន្តថា. បច្ចុប្បន្នប្រទេសកម្ពុជាយើង នៅក្នុង ខែកក្កដា ឆ្នាំ២០២០នេះ បាននាំចេញស្រូវ អង្ករ បាន ទៅក្រៅប្រទេសជាង ៦០មឺុនតោន ហើយ បើប្រៀបធៀបឆ្នាំកន្លងទៅ ប្រទេសយើង នាំចេញ ស្រូវអង្ករ ទៅក្រៅ បានតែជិត ៥០ មុឺនតោន ក្នុង ១ ឆ្នាំ តែប៉ុណ្ណោះ ។
ជាចុងក្រោយលោកឡូយ សុផាត ក៏បានជំរុញដល់ប្រជាពលរដ្ឋ ទាំងអស់ឲ្យបន្ត ផលិត និង ដាំដុះ ផលិតផលកសិកម្ម ក្នុងដំណាក់កាល ជំងឺ កូវីដ _១៩ និង ដំណាក់កាល ក្រោយកូវីដ ១៩ ត្រូវបានបញ្ចប់ទៅវិញ ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ក្នុងប្រទេសកម្ពុជាយើងឲ្យមានការរីកចម្រើន ឡើងវិញផងដែរ ៕ដោយ!មាស សុផាត