ប្រធានាធិបតីលីបង់​ បញ្ជាក់ថាការស្រាវជ្រាវ​ករណីផ្ទុះនឹងត្រូវចំណាយពេលជាច្រើន

ចែករំលែក៖

ប្រធានាធិបតីលីបង់ លោកMichel Aoun បានប្រកាសថា សកម្មភាពស្រាវជ្រាវ​ ពីករណីផ្ទុះនៅកំពង់ផែទីក្រុងបេរ៉ូ នឹងត្រូវចំណាយពេលជាច្រើនទៀត។
លោ​ Michel Aoun បានបញ្ជាក់ថា រាល់មូលហេតុស្តីពីការផ្ទុះនៅកំពង់ផែ បេរ៉ូ ស្ថិតនៅក្នុងការស្រាវជ្រាវ ​ថាតើជាការធ្វេសប្រហែសរបស់ មន្ត្រីគ្រប់គ្រង ឬក៏មានការជ្រៀតជ្រែកពីខាងក្រៅ ។​ ប្រធានាធិបតី​Michel Aoun បានបញ្ជាក់ថា មិនមានការយឺតយ៉ាវក្នុងករណីស្រាវជ្រាវ ការផ្ទុះ សម្លាប់មនុស្ស​១៧៧នាក់ និងរបួសជាង​៦០០០នាក់។ ប្រធានាធិបតីបានបញ្ជាក់ទៀតថា​ដោយសារតែភាពស្មុគស្មាញដូច្នេះត្រូវការពេលវេលាជាច្រើនទៀត ដើម្បីស្រាវជ្រាវឲ្យបានច្បាស់។
ការស្រាវជ្រាវ ករណីផ្ទុះគីមី នៅកំពង់ផែ ក៏មានក្រុមអ្នកឯកទេស​មកពីបរទេសចូលរួមផងដែរ ក្នុងនោះមានអ្នកជំនាញជនជាតិបារាំង និងក្រុម FBI ​របស់អាមេរិក​។ រដ្ឋលេខាធិការក្រសួងការបរទេស អាមេរិក លោក David Hale បានបញ្ជាក់ថា ក្រុម FBI ​បានទៅកាន់ប្រទេសលីបង់ នៅចុងសប្តាហ៍នេះ​តាមសំណើររបស់រដ្ឋាភិបាល លីបង់ ដើម្បីធានាការស្រាវជ្រាវមានតម្លាភាព ។
សូមបញ្ជាក់ផងដែរថា​​ការផ្ទុះនៅកំពង់ផែ​ទីក្រុងបេរ៉ូ​កាលពីថ្ងៃទី​៤ខែសីហា បានសម្លាប់មនុស្ស កើនឡើងដល់ទៅ​១៧៧នាក់ និងរបួសជាង​៦៥០០នាក់ បំផ្លាញមួយផ្នែកធំនៃទីក្រុង ។ ក្រោយការផ្ទុះនោះ ក៏មានបាតុកម្មជាច្រើនកើតឡើង​ប្រឆាំងនិងរដ្ឋាភិបាល ក្លាយទៅជាហិង្សា បណ្តលឲ្យមានអ្នករបួសជាច្រើនទៀត​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print