អន្តរជាតិ៖ នៅក្នុងសេចក្តីប្រកាស របស់ប្រធានាធិបតី បេឡារ៉ូសស្តីពីការមិនបោះឆ្នោតជាថ្មីឡើងវិញនោះឡើយ កើតឡើងក្រោយពេលពលរដ្ឋនៅក្នុងប្រទេសនេះ ធ្វើបាតុកម្មរយៈពេល ពេញមួយសប្តាហ៍កន្លងមក ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី៩ខែសីហា។
ប្រធានាធិបតី Alexander Lukashencko នៅថ្ងៃទី១៦ខែសីហា បានច្រានចោលការអំពាវនាវឲ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាថ្មី ។ ជាមួយគ្នាដែរប្រធានាធិបតីបានចោទប្រកាន់ណាតូ ដាក់គំនាបនៅតាមបណ្តោយព្រំដែន ភាគខាងលិច។
បាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសបេឡារ៉ូស ក្រោយការបោះឆ្នោត កាល់ពីថ្ងៃទី៩ខែសីហា ក្លាយទៅជាអំពើហិង្សា បណ្តាលឲ្យប៉ូលិសរាប់រយនាក់រងរបួស ជាមួយគ្នានេះក៏មានពលរដ្ឋជាច្រើនរងរបួសផងដែរ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ីលោកពូទីន និងប្រធានាធិបតី Alexander Lukashencko បានជួបពិភាក្សាគ្នាស្តីពីវិបត្តិកើតឡើងនៅក្នុងប្រទេសបេឡារ៉ូស។ ប្រធានាធិបតីពូទីន បានសន្យាថា នឹងជួយដល់ប្រទេសនេះ ក្នុងពេលចាំបាច់។
នៅក្នុងការបោះឆ្នោត កន្លងមក ប្រធានាធិបតី Alexander Lukashencko ទទួលបានជ័យជម្នះ រហូតដល់៨០ភាគរយ ។ ប៉ុន្តែគូប្រជែង គឺលោកស្រី Svetlana Tikhanovskaya ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ៕ធី រីណា