សមត្ថកិច្ចបង្ក្រាបសង្វៀនមាន់ មានតែរត់កាត់ដីភក់ វាលស្រែ ជ្រលង ត្រពាំង បឹងបួ យករួចខ្លួនសិន ឯអ្នកមិនហ៊ានជាប់អន្ទាក់

ចែករំលែក៖

ខេត្តតាកែវ៖ សូមជម្រាបថា៖ កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ លោកកេត ម៉ៅ អភិបាលស្រុកសំរោង និងជាប្រធានគណ:បញ្ជាការឯកភាពរស្រុក សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបវង់ល្បែងសង្វៀនបញ្ជល់មាន់ បៀប៉ោង មួយកន្លែង ស្ថិតនៅ ភូមិស្រីជ័យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនមនុស្ស ៥នាក់ និង ម៉ូតូ១៥គ្រឿង ។

ចំណែកអ្នកផ្សេងទៀតដែលរត់រួច គឺបានបញ្ចេញញើស និងកម្លាំងខ្លាំងជាងអ្នកហាត់ប្រាណទៅទៀត ដោយពួកគេម្នាក់ៗបានប្ដេជ្ញាថា ត្រូវតែយកឈ្នះទៅដល់គោលដៅបំបាំងខ្លួនណាមួយចាកឆ្ងាយពីសមត្ថកិច្ច និងចាកចេញពីសង្វៀនបញ្ជល់មាន់នេះជាដាច់ខាត ទោះជារត់កាត់ដីភក់ វាលស្រែជ្រលង ត្រពាំង បឹងបួ ក៏ត្រូវតែទៅមុខដែរ ដូច្នេះហើយទើបពួកគេមួយចំនួនរត់រួចពីសំណាញ់ច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបវង់ល្បែងសង្វៀនបញ្ជល់មាន់នេះ។
បច្ចុប្បន្ន វត្ថុតាង និងមនុស្ស ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី។ ដោយឡែកក្រុមអ្នករត់ មកជួបកូនប្រពន្ធ ប្រកបដោយសុវត្ថិភាព ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print