មាន់ខ្នាយមាស Tottenhamទទួលបានអ្នកចាំទី Joe Hart មករួមក្រុម

ចែករំលែក៖

អ្នកចាំទី Joe Hart​អតីតកីឡាកររបស់ក្លិប Burnley និងManchester City នឹងផ្លាស់មកចូលរួមក្រុមមាន់ខ្នាយមាសTottenhamដោយគ្មានតម្លៃខ្លួនផ្ទេរឡើយ។

កីឡាករសញ្ជាតិអង់គ្លេសវ័យ៣៣ឆ្នាំនេះ​បានចប់កុងត្រាជាមួយនឹងក្រុម Burnleyកាលពីថ្ងៃទី៣០ខែមិថុនាមកម្លេះ។

ពេល Joe Hartមកលេងឲ្យក្រុមManchester Cityកាលពីឆ្នាំ២០១៦ គាត់ពុំសូវបានលេងជាប់លាប់ក្រោមការដឹកនាំរបស់លោក Pep Guardiolaឡើយ ហើយត្រូវបានក្លិបអុីតាលី Torino  និងក្លិបអង់គ្លេស West Hamខ្ចីជើង មុនពេលផ្លាស់ទៅលេងឲ្យក្រុមBurnleyក្នុងឆ្នាំ២០១៨។

អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសJoe Hart នឹងចុះកិច្ចសន្យារយះពេល២ឆ្នាំលេងឲ្យក្រុមមាន់ខ្នាយមាសក្រោមការដឹកនាំរបស់លោកJose Mourinho៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print