រុស្សុី៖ វិមានក្រែមឡាំង (Kremlin ) រុស្ស៊ីបានបញ្ជាក់ថា បានបញ្ជូនកម្លាំងទាហានទៅកាន់ប្រទេស បេឡារ៉ូស ដែលកំពុងផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាល ក្នុងរយៈពេល១សប្តាហ៍កន្លងមក ។
ការបញ្ជូនទាហានរុស្ស៊ីទៅកាន់ បេឡារ៉ូស គឺជាការឆ្លើយតបទៅនឹងសំណើររបស់ប្រធានាធិបតី បេឡារូស ក្នុងការជួយដល់រដ្ឋាភិបាល ទីក្រុង Minsk ស្របតាមកិច្ចព្រមព្រៀងទ្វេភាគី។ ស្ថានភាពនៅក្នុងប្រទេសបេឡារ៉ូស កំពុងតែតានតឹង ក្រោយពេលបាតុកម្ម ប្រឆាំងប្រធានាធិបតី Alexander Lukashenko ក្លាយទៅជា អំពើហិង្សា។
នៅពេលនេះដែរ ណាតូ រងការចោទប្រកាន់ថាបានគំរាមកំហែងដល់ទីតាំងយោធារបស់រុស្ស៊ី នៅក្នុងប្រទេសបេឡារូស និងគំរាមកំហែង ដែនអធិបតេយ្យ របស់រុស្ស៊ីទៀតផង។ ការចោទប្រកាន់ខាងលើ ក្រោយពេល ណាតូបានបញ្ជូនកម្លាំងទាហានទៅក្បែរព្រំដែនប្រទេស បេឡារ៉ូស។
រុស្ស៊ីបានព្រមានថា ប្រសិនបើ កម្លាំងទាហានណាតូ វាយប្រហារ បេឡារ៉ូសនោះ សម្ព័ន្ធយោធានេះនឹងត្រូវបរាជ័យក្នុងរយៈពេល ប៉ុន្មានថ្ងៃ ឬប៉ុន្មានម៉ោងតែប៉ុណ្ណោះ។រុស្ស៊ីបានបញ្ជាក់ថា បើមានសង្គ្រាមកើតឡើងគឺជាសង្គ្រាម ខ្លីបំផុត រវាងណាតូនិងរុស្ស៊ី។
ប្រទេសបេឡារ៉ូស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី ហើយប្រទេសទាំងពីរមានកិច្ចព្រមព្រៀង ការពារជាតិទៀតផង ។ ចំណែក ណាតូមានចេតនា ចង់អូសទាញ ប្រទេសបេឡារូស ដើម្បីធ្វើជាទីតាំងសម្រាប់ប្រឆាំងរុស្ស៊ី៕