Inter Milanសំពងក្រុមShakhtar Donetsk ដោយលទ្ធផល5-0យកកៅអីវគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

ក្លិបបាល់ទាត់របស់ប្រទេសអុីតាលីInter Milanដែលដឹកនាំដោយលោក Antonio Conteបានយកឈ្នះលើក្រុម Shakhtar Donetsk ដោយលទ្ធផល5-0 ក្នុងទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ដើម្បីឡើងទៅប៉ះក្រុម Sevillaនៅវគ្គផ្តាច់ព្រ័ត្រ Europa League

ខ្សែប្រយុទ្ធ Romelu Lukaku និង Lautaro Martinez both រកបាន២គ្រាប់ម្នាក់និងកីឡាករ Danilo D’Ambrosio រកបានមួយគ្រាប់ ជួយឲ្យក្រុមInter Milanបំបាក់ក្រុម ShakhtarDonetskយ៉ាងចាស់ដៃដើម្បីលេងនៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រក្នុងទីក្រុង Cologneប្រទេសអាល្លឺម៉ង់។

អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហមManchester Unitedកីឡាករstriker Lukaku ស៊ុតបាល់បញ្ចូលទីគ្រប់ការប្រកួតទាំង១០ចុងក្រោយនៅក្នុងកម្មវិធី Europa League និងរកបាន៣៣គ្រាប់ឲ្យក្រុមInter Milanហើយ។

ក្រុមInter Milanខកខានយកពានរង្វាន់អុីតាលី Serie A ដោយចាញ់តែ១ពិន្ទុប៉ុណ្ណោះលើក្រុមជើងឯកJuventus ប៉ុន្តែឥឡូវនេះពួកគេមានឱកាសដណ្តើមជើងឯកធំលំដាប់ទី២របស់អឺរ៉ុបពេលប៉ះក្រុមSevillaនៅថ្ងៃសុក្រនេះ៕ដោយ៖ភារៈ

https://youtu.be/z09peml6xQI

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print