ប្រទេសតំបន់អាហ្វ្រិកខាងលិច គឺប្រទេសម៉ាលី ធ្លាក់នៅក្នុងវិបត្តិកាន់តែខ្លាំង ក្រោយពេលប្រធានាធិបតី ត្រូវកម្លាំងយោធាចាប់ខ្លួនបង្ខំឲ្យលាលែងចេញពីតំណែងកាលពីថ្ងៃទី១៨ខែសីហា។
ប្រធានាធិបតី ម៉ាលី លោក Ibrahim Boubacar Keita បានលាលែងចេញពីតំណែង កាលពីថ្ងៃទី១៨ខែសីហា ហើយរំលាយរដ្ឋសភា ក្រោយប៉ុន្មានម៉ោង ដែលកម្លាំងទាហានចាប់ខ្លួនប្រធានាធិបតី បង្ខំឲ្យលាលែងចេញពីតំណែង។
ហេតុការខាងលើបានធ្វើឲ្យម៉ាលីធ្លាក់នៅក្នុងវិបត្តិជាទ្រង់ទ្រាយធំ ក្រោយក្រុមឧទ្ទាមអ៊ីស្លាម និងក្រុមបាតុករទ្រង់ទ្រាយធំ ។ កាលពីថ្ងៃទី១៨ខែសីហាប្រធានាធិបតីIbrahim Boubacar Keita បានប្រកាសលាលែងចេញពីតំណែង តាមកញ្ជក់ទូរទស្សន៍រយៈពេលខ្លី ។ ក្រៅពីប្រធានាធិបតី នាយករដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ នៅក្នុងប្រទេសនេះបានលាលែងពីដំណែងផងដែរ។ នៅពេលនេះគេមិនទាន់ដឹងថា អ្នកណាដឹកនាំប្រទេសនៅឡើយទេ ក្រោយប្រធានាធិបតីលាលែងពីតំណែង។
ប្រទេសម៉ាលី ធ្លាក់ក្នុងវិបត្តិ ដោយមានបាតុកម្មអូសបន្លាយជាច្រើនខែកន្លងមកដើម្បីប្រឆាំងរដ្ឋាភិបាល និងអំពើពុករលួយ អសន្តិសុខ។ ក្រុមបាតុកម្មបានទាមទារឲ្យប្រធានាធិបតីលាលែងចេញពីតំណែង។
អ្នកនាំពាក្យកម្លាំងទាហាន យោធាបានបញ្ជាក់ថា ការបង្ខំឲ្យប្រធានាធិបតីលាលែងចេញពីដំណែង មិនមែនជាសកម្មភាពធ្វើរដ្ឋប្រហារនោះឡើយ គឺជាការក្រោកឈររបស់ពលរដ្ឋដើម្បីផ្លាស់ប្តូរ៕