យន្តហោះគ្មានមនុស្សបើកពីរគ្រឿងរបស់អាមេរិក ​បុកគ្នាលើដែនអាកាសស៊ីរី

ចែករំលែក៖

អន្តរជាតិ៖ យន្តហោះគ្មានមនុស្សបើកពីរគ្រឿងរបស់អាមេរិកឆាបឆេះនៅលើដែនអាកាសប្រទេសស៊ីរី​ ក្រោយការប៉ះទង្គិចគ្នា ពេលកំពុងហោះហើរ​។ តាមសារព័ត៌មាន Military Times បានផ្សាយថា យន្តហោះគ្មានមនុស្សបើកទាំងពីរគ្រឿង​ឆេះខ្ទេចទាំងស្រុង​។
មន្ត្រីក្រសួងការពារជាតិមអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះបាននិយាយទៅកាន់សារព័ត៌មាន​ Military Times ថា យន្តហោះគ្មានមនុស្សបើកបុកគ្នាលើដែនអាកាសខេត្ត Idlib នាថ្ងៃទី​១៨ខែសីហា​ ។ចំណែកមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ ក៏ដូចជាប្រភេទយន្តហោះមិនត្រូវបានបង្ហាញជាសាធារណៈនោះឡើយ។
រូបភាព និងឃ្លីបវីដេអូ​បានបង្ហាញឲ្យឃើញថា យន្តហោះគ្មានមនុស្សបើក​ ឆាបឆេះលើដែនអាកាសហើយធ្លាក់ចុះដី។

តាមរូបភាពយន្តហោះគ្មានមនុស្សបើកបុកគ្នាលើអាកាសនោះជាប្រភេទ MQ-9 Reaper ត្រូវបានប្រើប្រាស់ដើម្បីតាមដាន សកម្មភាពយោធានៅស៊ីរី។
គ្រោះថ្នាក់ខាងលើមិនបណ្តាលឲ្យមានអ្នករងរបួសឬស្លាប់នោះឡើយ ។ ប្រភពព័ត៌មាន បានលើកឡើងថា យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ត្រូវកម្លាំងទាហាន​ដឹកនាំដោយប្រទេសតួកគី ជាអ្នកបាញ់ប្រហារ។
ចំណែកប្រភពផ្សេងទៀតបញ្ជាក់ថា​យន្តហោះខាងលើ​ត្រូវយន្តហោះគ្មានមនុស្សបើកផ្សេងទៀតរបស់រុស្ស៊ីបាញ់ប្រហារ​។ មកទល់ពេលនេះមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយស្តីពី​គ្រោះថ្នាក់បុកគ្នាឬក៏បាញ់ប្រហារនៅឡើយទេ​៕ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print