ក្រសួងទេសចរណ៍ ក្រើនរំលឹកអនុវត្តវិធានសុវត្ថិភាព ដល់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ រយៈពេលពីរថ្ងៃនេះ គឺនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍ បានក្រើនរំលឹកសារជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ ។ បន្ទាប់ពីប្រជាពលរដ្ឋ កំពុងឈប់សម្រាក រយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ។

សូមជម្រាបថា វិធានការអនុវត្តខាងលើនេះរួមមាន៖ ការលាងសម្អាតដៃនិងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណបន្ទប់ទឹក និងទីតាំងនានា ដែលភ្ញៀវទេសចរប្រើប្រាស់ញឹកញាប់មធ្យោបាយឲ្យបានជាប់ជាប្រចាំ និងឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។

ក្រសួងទេសចរណ៍ ក៏អំពាវនាវពីភ្ញៀវទេសចរសហការចូលរួមចុះឈ្មោះក្នុងពេលចូលក្នុងភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នានា ផងដែរ។

ក្រសួងទេសចរណ៍ សូមជូនពរទាំងអស់គ្នាសម្រាកកម្សាន្តដោយសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព៕ដោយ៖សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print