ប្រទេសជាច្រើន​ អំពាវនាវ ដល់កម្លាំងទាហានម៉ាលី​ដោះលែងប្រធានាធិបតីឲ្យមានសេរីភាព

ចែករំលែក៖

ប្រទេសជាច្រើននៅជុំវិញពិភពលោក បានថ្កោលទោសដល់សកម្មភាពធ្វើរដ្ឋប្រហារដោយយោធាមិនបង្ហូរឈាមនៅប្រទេសម៉ាលី​ ហើយ អំពាវនាវដល់ កម្លាំងទាហានដោះលែង​ប្រធានាធិបតី ឲ្យមានសេរីភាព​។ សកម្មភាពខាងលើ ធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើង ។
នៅថ្ងៃទី​១៩ខែសីហា ក្រុម ប្រទេស G5 Sahel នៅអាហ្វ្រិក បានស្នើដល់កម្លាំងទាហាន ដែលចូលរួមធ្វើរដ្ឋប្រហារ នៅម៉ាលី ដោះលែង ប្រធានាធិបតី Ibrahim Boubacar Keita ។ ក្រៅពីប្រធានាធិបតី នៅមានមន្ត្រីជាច្រើនរូប ត្រូវទាហានចាប់ខ្លួនផងដែរ​។
នៅក្នុងសេចក្តីប្រកាស​មេដឹកនាំប្រទេសG5 Sahel បានស្នើដល់បណ្តាភាគីពាក់ព័ន្ធ គោរពទៅតាមច្បាប់រដ្ឋធម្មនុញ្ញ​។ ក្នុងថ្ងៃជាមួយគ្នានោះដែរ​ ក្រសួងការបរទេសចិន បានប្រកាស ប្រឆាំងសកម្មភាពផ្លាស់ប្តូររបបដឹកនាំនៅប្រទេសម៉ាលី ដោយអំពើហិង្សា ក្រោយកម្លាំងទាហានក្រុមបះបោរ ចាប់បង្ខំឲ្យប្រធានាធិបតី​លាលែងចេញពីតំណែង និងរំលាយរដ្ឋសភា​។
ជាមួយគ្នានេះដែរ កម្លាំងទាហានម៉ាលីបានប្រកាសថា នឹងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ប្រទេសជាតិ នឹងរៀបចំផ្លាស់ប្តូរ នយោបាយ​ក្រោយការបោះឆ្នោត ស្រប់ច្បាប់​ក្នុងប្រទេសនេះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print